រូបភាព​ជុំវិញ​ពិភពលោក ៣១ មករា ២០១៦

ឡាន​មួយ​អូស​ក្តារ​បន្ទះ​ជិះ​លើ​ទឹកកក​នៅ​លើ​ផ្ទៃ​ទឹក​ដែល​កក​របស់​ទន្លេ Yenisei ក្នុង​ស្រុក Taiga នៅ​ពេល​ដែល​មាន​សីតុណ្ហភាព​ប្រមាណ​ជា -២៥​អង្សាសេ ក្នុង​ប្រទេស​រុស្ស៊ី។

មនុស្ស​ម្នា​លី​ឥវ៉ាន់​របស់​ពួកគេ​នៅ​ស្ថានីយ​រថភ្លើង​ដ៏​សំខាន់​មួយ​ក្នុង​ក្រុង Guangzhou ខេត្ត Guangdong ប្រទេស​ចិន នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

យាន Curiosity Mars ​ដែល​អាច​ថត​រូប​ខ្លួន​របស់​អង្គការ​ណាសា បង្ហាញ​ថា យាន​មួយ​នេះ​ស្ថិត​នៅ «ទួល​នៃ​វាល​ខ្សាច់ Namib» ទី​ដែល​យាន​មួយ​នេះ​បាន​ដើរ​នៅ​លើ​ទួល​នៃ​វាល​ខ្សាច់​នោះ និង​បាន​កើប​យក​ខ្សាច់​មក​ធ្វើ​ការ​វិភាគ។

អ្នក​សម្តែង​ដែល​មាន​ពាក់​ស្រោម​មុខ​ម្នាក់​ថត​រូប​នៅ​ក្នុង​ទីលាន San Marco Piazza ក្នុង​ពិធី​បុណ្យ Venice ក្នុង​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។

នេះ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​ទីក្រុង​តង់​យក្ស​មួយ​ដែល​ធ្វើ​ឡើង​សម្រាប់​អ្នក​ធ្វើ​ធម្មយាត្រា​ (pilgrim) ដែល​ចូលរួម​ក្នុង​ពិធី Magh Mela ដែល​ជា​ពិធី​សាសនា​ហិណ្ឌូ ដែល​មាន​រយៈពេល​១ខែ​ក្នុង​ក្រុង Allahabad ប្រទេស​ឥណ្ឌា។

កងកម្លាំង​សន្តិសុខ​របស់​អ៊ីស្រាអែល​ពិនិត្យ​សាកសព​របស់​ជន​ប៉ាឡេស្ទីន​ម្នាក់​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ឈ្មោះ Amjad Sukkari នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​រវាង​ក្រុង Ramallah និង​ក្រុង Beit El ដែល​ជា​កន្លែង​សម្បូរ​ជន​ជាតិ​ជ្វីប​រស់​នៅ។ យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ជន​ឈ្មោះ Sukkari បាន​បើក​ការ​វាយប្រហារ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ក្នុង​តំបន់ West Bank នេះ​ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​៣នាក់​រង​របួស។

ស្រ្តី​អាហ្វហ្គានីស្ថាន​ម្នាក់​អង្គុយ​សុំ​ទាន​ជាមួយ​នឹង​ក្មេង​ស្រី​ម្នាក់ នៅ​ពី​មុខ​ជញ្ជាំង​ដែល​សរសេរ​ថា «ក្មេង​ក៏​មាន​ជីវិត​ដែរ។ សូម​កុំ​ដោះដូរ​គាត់​ជាមួយ​នឹង​ប្រាក់។» នោ​ក្នុង​ក្រុង Mazar-i Sharif។

បុរសៗ​ទាញ​ឧបករណ៍​កាត់​សាប៊ូ ខណៈ​ដែល​ក្មេង​ប្រុស​ម្នាក់​ឈរ​ពី​លើ​ឧបករណ៍​នោះ នៅ​ក្នុង​រោងចក្រ​ផលិត​សាប៊ូ​មួយ​ក្នុង​ខេត្ត Idlib ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។

អ្នក​សម្តែង​ក្នុង​រឿង Downton Abbey ថត​រូប​នៅ​ក្នុង​បន្ទប់​សារព័ត៌មាន​ជាមួយ​នឹង​ពានរង្វាន់​របស់​ពួកគេ​ សម្រាប់​ការ​សម្តែង​រួម​គ្នា​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​រឿង​ភាគ Downton Abbey មួយ​នេះ នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់ Screen Actors Guild ប្រចាំ​ឆ្នាំ​លើក​ទី២២ នៅ​សាល Shrine Auditorium & Expo Hall រដ្ឋ Los Angeles កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។

កីឡាការនី Tatiana Volosozhar និង​កីឡាករ Maxim Trankov របស់​រុស្ស៊ី​ជិះ​ស្គី​ក្នុង​កម្មវិធី Pairs’ Free នៅ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ជិះ​ស្គី​របស់​អឺរ៉ុប​នៅ​ក្នុង​ក្រុង​ប្រាទីស្លាវ៉ា (Bratislava) ប្រទេស​ស្លូវ៉ាគី ( Slovakia) កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។