រូពភាព​ជុំវិញ​ពិភពលោក ៣០ មករា ២០២០

សន្តិសុខ​ពាក់​ម៉ាស់​ការពារ​ក្នុង​ពិធីធ្វើ​ត្រាប់​ការ​ផ្លាស់ប្ដូរ​សន្តិសុខ​រាជវាំង នៅ​ខាង​មុខ​វិមាន Deoksu ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

ក្មេង​ប្រុស​ម្នាក់​សរសេរ​នៅ​លើ​ជញ្ជាំង​នៃ​វិហារ Saraswati ក្នុង​ពិធីបុណ្យ Shreepanchami ឧទ្ទិស​ជូន​ដល់​ព្រះ​នៃ​ការ​អប់រំ Saraswati ដោយ​ពួក​គេ​មាន​ជំនឿ​ថា ព្រះ​នឹង​ជួយ​ដល់​អ្នក​គោរព​តាម​ឲ្យ​ទទួល​បាន​នូវ​ការ​អប់រំល្អ នៅ​ក្នុង​ទីក្រុង​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់។

បុរស​ឥណ្ឌា​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់គ្រវី​កាំ​ភ្លើង​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​សញ្ជាតិ​ថ្មី នៅ​ខាង​ក្រៅ​សាកល​វិទ្យាល័យ Jamia Millia Islamia ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា។

រូបសាស្ត្រ​នៃ​កោសិកា ត្រូវ​បាន​ដាក់​បង្ហាញ​អំពី​មេរោគកូរ៉ូណា​ថ្មី (2019-nCoV) ដែល​ត្រូវ​បាន​គេ​កំណត់​ថា​ជា​មូលហេតុ​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន។ រូបសាស្ត្រ​នេះ​ត្រូវ​បាន​គេ​បង្ហាញ​ដោយ​ជម្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ នៅទីក្រុង Atlanta រដ្ឋ Georgia។

ក្រុម​បុគ្គលិក​ពេទ្យ​ដែល​ស្លៀក​សម្លៀក​បំពាក់​ការពារ​ខ្លួន​កំពុង​រុញ​អ្នក​ជំងឺ​ម្នាក់​នៅ​ខាង​មុខ​អាគារ​ ដែល​គេ​សង្ស័យ​ថា​មាន​ផ្ទុក​មេរោគកូរ៉ូណា នៅ​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន។

មនុស្ស​កំពុង​ពិនិត្យ​មើល​​កន្លែង​បាក់​បែក​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ទីក្រុង Ariha ខេត្ត Idlib ប្រទេស​ស៊ីរី។

សមាជិក​សភា​ច្រៀង​និង​កាន់​ដៃ​គ្នា បន្ទាប់​ពី​បោះ​ឆ្នោត​លើការ​ដក​ខ្លួន​របស់​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប ដែល​ជា​នីតិវិធី​ចុង​ក្រោយ​ក្នុង​នីតិវិធី​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស។ ការ​ច្រៀង​ចម្រៀង​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​សភា​​អឺរ៉ុប​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​២៩ មករា។ ចក្រភព​អង់គ្លេស​នឹង​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​សុក្រ ទី​៣១ ខែ​មករា ឆ្នាំ ២០២០ នេះ ហើយ​ជា​ប្រទេស​ទី១ ដែល​ចាក​ចេញពី​ប្លុក​ដែល​មាន​២៨​ប្រទេសនេះ។

ក្រុមបាតុករ​ដុត​បំផ្លាញ​ការដ្ឋាន​សំណង់​មួយ​ក្នុង​ពិធី​មួយ នៅ​ខាង​ក្រៅ​កីឡដ្ឋាន Monumental នៅ​ទីក្រុង​សាន់ត្យាហ្គោ ប្រទេស​ឈីលី កាល​ពី​ថ្ងៃ​ទី​២៩ មករា។ បាតុកម្ម​នេះ​កើត​មាន​បន្ទាប់​ពី​មរណភាព​អ្នក​គាំទ្រ​ក្រុម​បាល់​ទាត់ Colo Colo ឈ្មោះ Jorge Mora ដែល​ត្រូវ​បាន​កិន​ពី​លើ​ដោយ​ឡាន​ប៉ូលិស។

តារា​វិទូ​​ម្នាក់​ប្រើ​ទិន្នន័យ​ទទួល​បាន​ពី​កម្មវិធី​ស៊ើប​អង្កេត​ប្រើ​កាំ​រស្មី​អ៊ិច (Chandra X-ray Observatory) និង​កែវ​យិត​របស់​ណាសា ​បង្កើត​បាន​ជាផែន​ទី​យ៉ាង​ច្បាស់​មួយ បង្ហាញ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ចង្កោម​កាឡាក់ស៊ី​ចំនួន​៤។ នៅ​ទីបញ្ចប់ ចង្កោម​ទាំង៤ ដែល​ចង្កោម​នីមួយៗ​មានទំហំ​ធំ​ជាង​ព្រះ​អាទិត្យ​រាប់​លាន​ដងនោះ នឹង​បង្កើត​បាន​ជា​ទម្រង់​មួយ​ធំ​បំផុត​នៅ​ក្នុង​លំហ​អាកាស។

កម្មករ​កំពុង​ធ្វើ​ការ​នៅ​កន្លែង​ដែល​ជញ្ជាំង​ព្រំដែន​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក​ បាន​បាក់ នៅ​តំបន់ Mexicali រដ្ឋ Baja California ប្រទេស​ម៉ិកស៊ិក។ បន្ទះ​ជញ្ជាំង​ដែល​ត្រូវ​បាន​ដំឡើង​ថ្មីៗ​នៅ​ព្រំ​ដែន​សហរដ្ឋ​អាមេរិក នៅ​ Calexico រដ្ឋ California បាន​ដូល​រលំ​ដោយ​សារ​ខ្យល់​ខ្លាំង ដោយ​ខ្ទាត​ទៅ​ជាប់​នឹង​ដើម​ឈើ នៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​ម៉ិកស៊ិក។

អ្នក​រាំ​របាំ​បាឡេ​របស់​រុស្ស៊ី សម្ដែង​របាំ​មួយ​ឈ្មោះ​ថា Swan Lake ក្នុង​ពេល​ហាត់​សម​នៅ​សាល​ល្ខោន Colon នៅ​ទីក្រុង​បូហ្គោតា ប្រទេស​កូឡុំប៊ី។

រូបថត​បង្ហាញ​ផ្ទៃ​នៃ​ព្រះ​អាទិត្យ​យ៉ាង​ច្បាស់មិន​ធ្លាប់​មាន​ពី​មុន ដែល​ថត​ដោយ​កែវ​យិត Daniel K. Inouye Solar Telescope (DKIST) ដែល​ជា​កែវ​យិត​ធំ​បំផុត​របស់​ពិភពលោក ថត​នៅ​កោះ Maui រដ្ឋ​ Hawaii សហរដ្ឋ​អាមេរិក។

សត្វ​ទុង​ពណ៌ស ដែល​ជា​សត្វ​ស្លាប​ធំ​បំផុត​មក​ពី​ប្រទេស​កាណាដា និង​សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​ឃើញ​ហើរ​នៅ​លើ​កោះ​ Chapala ក្នុង​ទីក្រុង Cojumatlan ប្រទេស​ម៉ិកស៊ិក។