រូបភាព​ជុំវិញពិភពលោក ៣០ មករា ២០១៩

ទីបញ្ចុះ​សព​របស់​ទាហាន​ក្នុង​សង្រ្គាម​លោក​លើកទី​១​ Notre Dame de Lorette នៅភាគខាងជើង​ប្រទេស​បារាំង​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ព្រិល​ដ៏ក្រាស់។

យុវជនបាលី​ម្នាក់​ចូល​រួម​ក្នុង​ពិធីសាសនា​ហិណ្ឌូ​ «Grebeg» នៅ​ក្នុង​ភូមិ​ Tegalalang ក្នុង​ខេត្ត​បាលី ប្រទេស​ឥណ្ឌូណេស៊ី។

សត្វ​ទីទុយពូជ Great Gray ​ឈ្មោះ Mykh អាយុ​ពីរឆ្នាំទំ​លើក្បាល​​អ្នក​វិទ្យាសាស្រ្ត​ផ្នែក​ពូជសាសន៍​ Daria Koshcheyeva អំឡុង​វគ្គ​ហ្វឹកហាត់។ វា​ជា​ផ្នែក​នៃ​គម្រោង​ដែល​ផ្តើម​ដោយ​សួន​សត្វ​ក្នុង​ស្រុក​មួយ​ដើម្បី​ផ្សាំ​សត្វព្រៃ​សម្រាប់​ការ​ស្រាវជ្រាវ​និង​រាក់ទាក់​ភ្ញៀវ​ក្នុង​ព្រៃ Siberian Taiga ទីក្រុង​ Krasnoyarsk ប្រទេស​រុស្ស៊ី។

អ្នក​ថ្មើរជើង​ថតរូប​ទន្លេ Chicago ដែល​បាន​កក​ខណ​ដែល​បាតុភូត​មួយ​ហៅថា «polar vortex" ដែល​កើតឡើង​នៅ​ភាគកណ្តាល​និង​ភាគ​ខាងកើត​នៃ​សហរដ្ឋ​អាមេរិកទីក្រុង​ Chicago រដ្ឋ​ Illinois កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៩។

A vendor carriing a sack of leafy vegetables wades across a flooded market place after heavy rainfall in Lahore, Pakistan.

ជំនួយ​ការ​នៅ​ក្នុង​វិចិត្រសាល​ឈរ​ថតរូប​សម្រាប់​ប្រព័ន្ធ​ផ្សាយ​អំឡុង​វគ្គថតរូប​មួយ​សម្រាប់​ការ​ពិព័រណ៍​ «Christian Dior: អ្នក​ច្នៃ​ម៉ូត​នៃ​សុបិន្ត» នៅ​សារមន្ទីរ​ Victoria & Albert ក្នុងទីក្រុង​ឡុងដ៍។

ភ្ញៀវ​ទេសចរ​បាន​មក​មើល​ហាង​សៀវភៅ​មួយ​ដែល​ទើប​តែ​បើកថ្មី​ក្នុង​ទីកុ្រង​ Chongqing​ ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៩។

បុរស​ម្នាក់​​ជិះ​រទេះសេះ​មួយ​ដឹក​ស្លឹក​ស្នោ​នៅតាម​ផ្លូវ​ក្នុង​ទីក្រុង​ Lahore ប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៩។

អ្នក​ជ្រមុជ​ទឹក​សម្តែង​របាំ​ម៉ុងសាយ​ខណ​ដែល​ត្រី​ឆ្លាម​ហែល​កាត់​នៅ​ក្នុង​អាងទឹក​ Aquaria KLCC ក្នុង​ទីក្រុង​គូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​ ដែល​ជាផ្នែក​មួយ​នៃ​ការ​ប្រារព្ធពិធី​ចូលឆ្នាំ​ចិន។