រូបភាព​ជុំវិញ​ពិភពលោក ០៣ មករា ២០២០

លោក Ryoyu Kobayashi មក​ពី​ប្រទេស​ជប៉ុន​លោត​ទៅ​លើ​អាកាស​ក្នុង​ពេល​សាក​ល្បង​វគ្គ​ទី​៣ នៃ​ការ​លោត​ស្គី​ឆ្លង​កាត់ភ្នំ​៤ លើក​ទី​៦៨ នៅ​ទីក្រុង​ Innsbruck ប្រទេស​អូទ្រីស។

ក្មេងៗ​កាន់​បដា​ក្នុង​ពេល​ធ្វើ​បាតុកម្ម​រឿង​បម្រែ​បម្រួលអាកាស​ធាតុ «ថ្ងៃសុក្រ​សម្រាប់​អានាគត» នៅ​ខាង​ក្រៅ​ការិយាល័យ​អធិកាបតីអូទ្រីស នៅ​ទីក្រុវីយែន។

ជន​ជាតិ​ប៉ាឡេស្ទីន​ម្នាក់​ដែល​រុំ​មុខ​ដោយ​ទង់​ជាតិ ឈរ​នៅ​ខាង​មុខ​កង់ឡាន​ដែល​កំពុង​ឆេះ ក្នុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​អ៊ីស្រាអែល នៅ​តំបន់​ West Bank ដែល​អ៊ីស្រាអែល​កាន់កាប់។

ក្រុម​នានា​ប្រកួត​ក្នុង​ពិធី​ប្រណាំង​ទូក​នៅ​លើ​ទឹក​កក នៅ​ទីក្រុង Shenyang ខេត្ត Liaoning នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ចិន។

លោក​គ្រូ​អ្នក​គ្រូ និង​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ បើក​ពន្លឺ​ទូរស័ព្ទ​នៅ​ពេល​ពួកគេ​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​គាំ​ទ្រ​ដល់​លោក​គ្រូ អ្នក​គ្រូ នៅ​វិមាន Edinburgh នៅ​កណ្ដាល​ទីក្រុង​ហុងកុង។

ក្រុម​បាតុករ​កាន់​រូបថត​មេបញ្ជាការ​កង​ទ័ព​អ៊រ៉ង់ Qassem Soleimani ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ប្រទេស​អ៊ីរ៉ាក់ ក្នុង​ពេល​ពួក​គេ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន។

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី លោក Scott Morrison ទស្សនា​ចម្ការនៅ Wildflower ដែល​កម្មសិទ្ធិ​របស់ Paul និង Melissa Churchman នៅក្រុង Sarsfield រដ្ឋ Victoria​ ប្រទេស​អូស្ត្រាលី។

ជន​ជាតិ​អាល់ហ្សេរី បង្កើត​ជា​សញ្ញា V ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅ​ទីក្រង​អាល់ហ្ស។ 

មនុស្ស​ម្នា​កំពុង​មើល​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​សញ្ជាតិ​ថ្មី ដោយ​សម្លឹង​មើល​ចេញ​ពី​ក្នុង​ឡាន​ក្រុង នៅ​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា។