រូបភាព​ជុំវិញ​ពិភពលោក ០៣ មករា ២០១៧

កីឡាករ Karl Geiger របស់​អាល្លឺម៉ង់​លោត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ជិះ​ស្គី​លោត​រំលង​ទួល​ចំនួន​៤​លើក​ទី៦៥​ ក្នុង​ក្រុង Innsbruck ប្រទេស​អូទ្រីស។

កូរ៉េ​ខាង​ត្បូង​បញ្ចេញ​ទាហាន​ដើម្បី​ធ្វើ​ការ​បាញ់​សម្លាប់​មេរោគ​នៅ​ក្នុង​ក្រុង Changwon។

ផ្សែង​ហោះហើរ​ចេញ​ពី​ព្រៃ​ជុំវិញ​ក្រុង Valparaiso ប្រទេស​ស៊ីលី (Chile) កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅ​ពេល​ដែល​អគ្គិភ័យ​កំពុង​គំរាម​កំហែង​ដល់​ផែ​របស់​ក្រុង​នេះ។

ក្មេង​ប្រុស​អារ៉ាប់​ម្នាក់​មក​ពី​ក្រុម​ជនជាតិ​ភាគតិច​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Bedoon ផឹក​ទឹក​នៅ​ក្នុង​ចាន​ដែក​មួយ​នៅ​លើ​វាយខ្សាច់​មួយ​ក្នុង​តំបន់ Al-Jawf ប្រទេស​អារ៉ាប៊ី​សាអូឌីត។

អ្នក​មើល​ថែ​សួន​ម្នាក់​ឈរ​ថត​រូប​ជាមួយ​នឹង​កណ្តូប​ម្យ៉ាង​ក្នុង​ពេល​ត្រួត​ពិនិត្យ​ចំនួន​សត្វ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​សួន​សត្វ London Zoo ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

រូប​សំណាក​នៃ​កប៉ាល់ Granma ត្រូវ​បាន​គេ​ដង្ហែ​ក្នុង​ពេល​ដើរ​ក្បួន​មួយ​ដើម្បី​ប្រារព្ធ​ទិវា​កងប្រដាប់​អាវុធ និង​ដើម្បី​រំឮក​ដល់​ការ​ចូលចត​របស់​កប៉ាល់​ Granma ដែល​បាន​នាំ​យក​បងប្អូន Castro លោក Ernesto "Che" Guevara និង​មនុស្ស​ផ្សេង​ទៀត​មក​ពី​ម៉ិកស៊ិក ទៅ​គុយបា​ដើម្បី​ចាប់​ផ្តើម​បដិវត្តន៍​នៅ​ក្នុង​ឆ្នាំ១៩៥៩ ក្នុង​ក្រុង​ឡាហាវ៉ាន កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។

ស្វា Bornean ស្ងាប​នៅ​ក្នុង​ជម្រក​របស់​ខ្លួន​នៅ​សួន​សត្វ Usti nad Labem ក្នុង​ក្រុង Usti nad Labem សាធារណរដ្ឋ​ឆែក។

កីឡាករ Sebastien Loeb និង​កីឡាករ Daniel Elena ដែល​អ្នក​ទាំង​មក​ពី​ប្រទេស​បារាំង​ដូច​គ្នា​បើក​រថយន្ត​រួម​គ្នា​ដើម្បី​ប្រកួត​ក្នុង​ការ​ប្រកួត Dakar Rally ឆ្នាំ២០១៧ វគ្គ​ទី១​រវាង​ក្រុម Asuncion និង​ក្រុម Resistencia ក្នុង​ប្រទេស​អាហ្សង់ទីន កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។