រូបភាពជុំវិញពិភពលោក ៣ មករា ២០១៦
អ្នកទេសចរមើលរូបសត្វស្វាពីរក្បាលដែលមានទំហំ ២៤x២៥ម៉ែត្រ។ រូបសត្វស្វាទាំងពីរនេះត្រូវបានគេដាក់តាំងបង្ហាញដើម្បីសាទរ «ឆ្នាំវក» ដែលជាឆ្នាំរបស់ចិន នៅឧទ្យាន Hitachi Seaside ក្នុងក្រុង Hitachinaka តំបន់ស្វយ័ត Ibaraki ប្រទេសជប៉ុន។ គេប្រើផ្លែស្រស់ និងដើមស្រល់ប្រមាណជា១៥.០០០ផ្លែ និងដើម ដែលគេប្រមូលបាននៅក្នុងឧទ្យាននេះ ដើម្បីឆ្នៃរូបតាំងបង្ហាញនេះ។
ទិដ្ឋភាពនៃព្រះអាទិត្យអស្តង្គត ឬថ្ងៃលិច នៅរមណីយដ្ឋាន Ayia Napa នៅទិសអាគ្នេយ៍នៃកោះ ស៊ីប (Cyprus)។
ជនទេសន្តរប្រវេសន៍មួយក្រុមដើរទៅកាន់ស្ថានីយរថភ្លើងដើម្បីធ្វើដំណើរទៅកាន់ប្រទេសអូទ្រីស នៅក្រុង Dobova ប្រទេសស្លូវេនី (Slovenia) នៅក្បែរព្រំដែនជាមួយប្រទេសក្រូអាស៊ី (Croatia)។
បុរសម្នាក់លើកកូនក្មេងម្នាក់ ខណៈដែលពួកគេព្យាយាមឆ្លងទៅឆ្នេរសមុទ្រ បន្ទាប់ពីពួកគេបានធ្លាក់ចូលទៅក្នុងសមុទ្រ នៅពេលដែលចេញទូកតូចៗដែលពួកគេប្រើដើម្បីឆ្លងកាត់ផ្នែកមួយនៃសមុទ្រ Aegean ជាមួយនឹងជនភៀសខ្លួនដទៃទៀត ពីប្រទេសតួកគីទៅកោះ Lesbos របស់ក្រិក។
សមាជិកម្នាក់នៃសមាគមអ្នកស្ម័គ្រចិត្តជាតិដែលគោរពសាសនាហិណ្ឌូ ឃ្លាំមើលសកម្មភាពរបស់មនុស្សដែលអង្គុយនៅលើដី ពីលើដើមឈើ ក្នុងពេលបោះជំរុំរយៈពេលមួយថ្ងៃ នៅជាយក្រុង Pune រដ្ឋ Maharashtra ប្រទេសឥណ្ឌា។
អ្នកតវ៉ាជនជាតិអ៊ីរ៉ង់បានដុតស្ថានទូតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងក្រុងតេហេរ៉ង់ (Tehran) ក្នុងពេលតវ៉ាប្រឆាំងនឹងការកាត់ទោសរបស់អាជ្ញាធរអារ៉ាប៊ីសាអូឌីតទៅលើ លោក Sheikh Nimr al-Nimr ដែលជាបព្វជិត Shi'ite ដ៏ល្បីម្នាក់។
មនុស្សម្នាថតរូបនៃរលកធំៗ ដែលបោកបក់ទៅលើឆ្នេរសមុទ្រ Viavelez នៅតំបន់ Asturias ភាគខាងជើងនៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦។
ប៉ូលិសកុបកម្មតួកគីប្រើប្រាស់គ្រាប់កាំភ្លើងជ័រដើម្បីបំបែកបាតុករដែលគាំទ្រក្រុម Kurd ក្នុងការតវ៉ាមួយប្រឆាំងនឹងប្រតិបត្តិការសន្តិសុខមួយនៅក្នុងតំបន់គ្រប់គ្រងដោយក្រុម Kurd នៅកណ្តាលក្រុងIstanbul ប្រទេសតួកគី កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦។
កីឡាករ Peter Prevc របស់ប្រទេសស្លូវេនី ជិះស្គីក្នុងអាកាស ក្នុងពេលប្រកួតជិះស្គីលោតជាលើកដំបូងរបស់លោកនៅវគ្គទី៣ នៃការប្រកួតជិះស្គីលោតរំលងទួលចំនួនបួន លើកទី៦៤ នៅក្នុងក្រុង Innsbruck ប្រទេសអូទ្រីស។
កីឡាករ Sebastien Loeb របស់បារាំងបើកឡាន Peugeot របស់គាត់កាត់ទឹក ក្នុងវគ្គជម្រុះដំបូងពីក្រុងប៊ុយណូស៊ែ (Buenos Aires) ទៅក្រុង Rosario នៅក្នុងក្រុង Arrecifes អាហ្សង់ទីន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦។ នេះជាវគ្គជម្រុះមួយក្នុងការប្រណាំងឡានដែលមានឈ្មោះថា Dakar Rally ប្រចាំឆ្នាំ២០១៦។
ប្រភេទបក្សីម៉្យាងដែលមានឈ្មោះថា Waxwings ប្រមូលផ្តុំគ្នានៅលើដើមឈើមួយនៅក្នុងក្រុង Novogrudok ប្រទេសបេឡារុស (Belarus)។
បុរសម្នាក់ដើរនៅលើទន្លេ Songhua ដែលកកនៅក្បែរពិធីបុណ្យព្រិល និងទឹកកកអន្តរជាតិ ( Harbin International Ice and Snow Festival) នៅក្នុងក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន។