រូបភាព​ជុំវិញ​ពិភពលោក ២៩ មករា ២០១៩

អ្នក​ពន្លត់​អគ្គិភ័យ​ជនជាតិ​សូម៉ាលី​ព្យាយាម​ពន្លត់​រថយន្ត​ដែល​កំពុង​ត្រូវ​បាន​ភ្លើង​ឆេះ​នៅ​កន្លែង​ផ្ទុះ​គ្រាប់បែក​នៅ​ខាងមុខ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ Mogadishu។

រថភ្លើង​មួយ​បើក​ទីកាន់​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ Chicago នៅពេល​ដែល​ភ្លើង​នៅ​លើ​ផ្លូវ​រត់​បានទប់​ស្កាត់​ទឹកកក​និង​ព្រិល​រដ្ឋ Illinois។

និស្សិត​ម្នាក់​នៃ​សាកលវិទ្យាល័យ​ជាតិ​ស្វយ័ត​ហុងឌូរ៉ាស​គប់​ដប​សាំងគ្រាប់​បែក​ទៅកាន់​ប៉ូលិស​កុបកម្ម​អំឡុង​បាតុកម្ម​មួយ​ទាមទារ​ឲ្យ​ប្រធានាធិបតី​ហុងឌូរ៉ាស​លោក Juan Orlando Hernandez ចុះ​ចេញ​ពីដំណែង​នៅ​ក្នុង​ទីក្រុង​ Tegucigalpa កាល​ពីថ្ងៃទី​២៨ ខែ​មករា ឆ្នាំ២០១៩។

មេធាវី​ស៊ីមបាវ៉េ​ជាច្រើន​បាន​ហែក្បួន​ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​មនុស្ស​ដែល​ត្រូ​វ​បាន​ឃុំ​ខ្លួន​និង​អ្នក​ឯទៀត​ដែល​ប្រឈម​នឹង​ការ​កាត់ទោស​បន្ទាប់​ពី​បាតុកម្ម​ជាច្រើន​ក្នុង​ទីក្រុង​ហារ៉ារ៉េ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ។

សមាជិក​នៃ​ក្រុម​ជួយ​សង្រ្គោះ​មួយ​សម្រាក​បន្ទាប់​ពី​បាន​រុករក​ជនរងគ្រោះ​ក្នុង​​ការ​បាក់​ទំនប់វារី​អគ្គិសនី​មួយ​របស់​ក្រុមហ៊ុន​រ៉ែ​ប្រេស៊ីល​ Vale SA ក្នុង​ទីក្រុង​ Brumadinho កាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ២០១៩។

អ្នក​ដំណើរ​រង់ចាំ​រថភ្លើង​ខណ​ដែល​ព្រិល​ធ្លាក់​ក្នុង​ទីក្រុង​ Chicago រដ្ឋ​ Illinois កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ២០១៩។ សីតុណ្ហភាព​ដែល​ធ្លាក់​ចុះ​បង្ក​ឲ្យ​មាន​ការ​បារម្ភ​ដែល​អាច «​គំរាមកំហែង​ដល់​ជីវិត»។

អ្នក​ឡើង​ជញ្ជាំង​ជនជាតិ​បារាំង​ Alaine Robert ឬត្រូវ​បាន​ស្គាល់​ថា «បុរស​ពីងពាង» ឡើង​ជញ្ជាំង​អគារ​ GT Tower កម្ពស់​៤៧ជាន់​ ក្នុង​សង្កាត់​ហិរញ្ញវត្ថុ​ភាគ​ខាងកើត​រដ្ឋ​ធានី​ម៉ានីល​ប្រទេស​ហ្វីលីពីន។