រូបភាព​ជុំវិញ​ពិភពលោក ២៩ មករា ២០១៧

សមាជិក​របស់​ព្រះ​វិហារ Shembe ស្លៀកពាក់​សម្លៀក​បំពាក់​ស្បែក​ខ្លា​ក្នុង​ពេល​រាំ​របាំ​របស់​ពួកគេ​នៅ​ភូមិ eBuhleni ប្រទេស​អាហ្រ្វិក​កណ្តាល។ មាន​បុរសៗ​យ៉ាង​ហោច​ណាស់​ក៏​១.២០០​នាក់​ដែរ ដែល​បាន​ចូលរួម​រាំ​នៅ​ក្នុង​ពិធី​ជួបជុំ Zulu ដោយ​មាន​ស្លៀកពាក់​សម្លៀកបំពាក់​ចម្រុះ​ដែល​ធ្វើ​ដោយ​សត្វ​ខ្លា​ដែល​គេ​ប្រមាញ់​ដោយ​ខុស​ច្បាប់ និង​សម្លៀកបំពាក់​ធ្វើ​នៅ​ចិន។

កាំជ្រួច​ផ្ទុះ​ឡើង​នៅ​ពី​លើ​កំពង់ផែ Victoria ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នៅ​ក្នុង​ក្រុង​ហុងកុង​ ប្រទេស​ចិន។

ដោយ​មាន​ដណ្តប់​ភួយ ជន​ទេសន្តរប្រវេសន៍​នៃ​ឧបទ្វីប​សាហារ៉ា​អង្គុយ​នៅ​លើ​ទូក​សង្គ្រោះ Golfo Azzurro បន្ទាប់​ពី​បាន​ទៅ​ដល់​កំពង់ផែ Messina ប្រទេស​អ៊ីតាលី។ ជន​ទេសន្តរប្រវេសន៍​២៩៩នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​បុគ្គលិក​អង្គការ Proactive Open Arms។

លោក​ប្រធានាធិបតី​ឥណ្ឌា Pranab Mukherjee ចាកចេញ​នៅ​ពេល​បញ្ចប់​ពិធី Beating Retreat នៅ​ក្នុង​ក្រុង​ញូវដេលី។ ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​សម្គាល់​ថ្ងៃ​ចុង​បញ្ចប់​នៃ​ពិធីបុណ្យ Republic Day។

បុរស​ម្នាក់​ស្រែក​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​បំរាម​លើ​ការ​ធ្វើ​ដំណើរ​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ John F. Kennedy នៅ​ក្នុង​សង្កាត់ Queens ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

អ្នក​សម្តែង​បង្វិល​កង់​មួយ​នៅ​ក្នុង​ការ​សម្តែង​មួយ​ដែល​មាន​ឈ្មោះ​ថា Great Wall Iron Sparks នៅ​ក្នុង​តំបន់ Yanqing នៅ​ជាយ​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

អ្នកស្រី Sara Alisio និង​កូន​ដែល​មាន​អាយុ​១ខែ​របស់​អ្នកស្រី​រង់ចាំ​អាហារ​ និង​ទឹក​នៅ​ក្នុង​ស្រុក Warder តំបន់ Somali ក្នុង​ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

មនុស្ស​ម្នាក់​ដើរ​តាម​សត្វ​ភេនខ្វីន (penguins) ក្នុង​ការ​ដើរ​ក្បួន​ភេនខ្វីន​មួយ​ នៅ​ពេល​ដែល​សត្វ​ភេនខ្វីន​ទាំង​នេះ​ដើរ​នៅ​ខាង​ក្រៅ​ជម្រក​របស់​ខ្លួន ហើយ​អ្នក​ទស្សនា​អាច​ដើរ​តាម​ពី​ក្រោយ នៅ​សួន Zurich's Zoo ក្នុង​ក្រុង Zurich ​ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

ស្រ្តី​ជនជាតិ​ភាគតិច Dong ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ចិន​នៅ​ក្នុង​ក្រុង Congjiang ខេត្ត Guizhou ប្រទេស​ចិន កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

បុរស​ម្នាក់​ថត​រូប​មិត្តភក្តិ​របស់​គាត់​ នៅ​ពេល​ដែល​ផ្សែង​ដ៏​ក្រាស់​ហើរ​ចេញ​ពី​អណ្តាត​ភ្លើង ដែល​បាន​ឆាបឆេះ​នៅ​អណ្តូង​ប្រេង​មួយ។ ការ​ឆេះ​នេះ​បង្ក​ឡើង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម មុន​ពេល​ពួកគេ​រត់​ចេញ​ពី​តំបន់​ផលិត​ប្រេង Qayyara ក្នុង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២៨​ ខែមករា ឆ្នាំ២០១៧។

អ្នក​សម្តែង​ធ្វើ​ការ​លោត​ម៉ុងសាយ​ នៅ​ពេល​ពួកគេ​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

អ្នក​ចូលរួម​ប្រកួត​ម្នាក់​ស្រែក​ នៅ​ពេល​លោក​ចូលរួម​ការ​ប្រកួត​ផ្សង​ព្រេង Tough Guy នៅ​ក្បែរ​ក្រុង Wolverhampton ប្រទេស​អង់គ្លេស។