រូបភាព​ជុំវិញ​ពិភពលោក ២៨ មករា ២០១៨

ក្មេងៗ​ប៉ាឡេស្ទីន​កាន់​នំប៉័ង​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​ការ​កាត់​ផ្តាច់​ជំនួយ​ នៅ​ខាង​ក្រៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ក្រុង Khan Yunis។

លោកស្រី Angelina Jolie ដែល​ជា​បេសកជន​ពិសេស​របស់​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​ថើប​ក្មេងៗ​ស៊ីរី ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​ស៊ីរី Zaatari ក្នុង​ក្រុង Mafraq ប្រទេស​ហ្ស៊កដានី។

ក្រុម​របាំ​ដែល​មាន​ឈ្មោះ​ថា Kukeri សម្តែង​ក្នុង​ពិធីបុណ្យ Masquerade Games អន្តរជាតិ នៅ​ក្នុង​ក្រុង Pernik ប្រទេស​ប៊ុលហ្គារី។

មនុស្ស​រាប់​ពាន់​នាក់​ចូលរួម​ក្នុង​ការ​ដើរ​ក្បួន​មួយ​ពី​ច្រក​សាកលវិទ្យាល័យ Havana ដោយ​មាន​កាន់​ភ្លើង​ ដើម្បី​ប្រារព្ធ​ខួប​លើកទី១៦៥ នៃ​កំណើត​របស់​លោក Jose Marti ដែល​ជា​វីរបុរស​ឯករាជ្យ​ជាតិ​របស់​គុយបា និង​ដើម្បី​គោរព​ដល់​អតីត​មេដឹកនាំ​គឺ​លោក Fidel Castro នៅ​ក្នុង​ក្រុង Havana កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។

អ្នក​គោរព​សាសនា​ម្នាក់​បាច​ទឹក ដែល​គេ​ជឿ​ថា ទឹក​មន្ត​ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​សែង​ដើរ​ជុំវិញ​ក្រុង​ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ពិធីសាសនា​ក្នុង​កម្មវិធី Swasthani Brata Katha នៅ​ក្នុង​ក្រុង Thecho ប្រទេស​នេប៉ាល់។

ស្ត្រី​ម្នាក់​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​កម្ទេច​ក្រដាស​ធ្លាក់​លើ​នាង​ ក្នុង​ពេល​ប្រកួត​តន្ត្រី​មួយ​ នៅ​ក្នុង​ពិធី​ទទួល​ទាន​អាហារ​ដើម្បី​រំឭក​ដល់​ការ​លិច​កប៉ាល់ Saint Paul នៅ​ក្នុង​ក្រុង Valletta ប្រទេស​ម៉ាល់ត៍ កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។

កម្អែល​ភ្នំភ្លើង​ហូរ​ចេញ​ពី​ភ្នំភ្លើង Mayon នៅ​ពេល​ផ្ទុះ​ភ្នំ​ភ្លើង​មួយ​នៅ​ក្នុង​ក្រុង Legazpi ខេត្ត Albay ប្រទេស​ហ្វីលីពីន។

អ្នក​ចូលរួម​បិទ​មុខ​ម្នាក់​ពាក់​សម្លៀកបំពាក់​ប្រពៃណី​ឈរ​នៅ​ក្នុង​ទីលាន St. Mark ក្នុង​ពិធីបុណ្យ Venice's Carnival ក្នុង​ប្រទេស​អ៊ីតាលី។

ហាង​កាហ្វេ​ឈ្មោះ Les Nautes នៅ​ក្នុង​ក្រុង​ប៉ារីស​ ប្រទេស​បារាំង លិច​ដោយ​សារ​ទឹក​ទន្លេ Seine។ ទឹក​ទន្លេ Seine បន្ត​កើន​ឡើង​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ក្រុង​ប៉ារីស​ស្ថិត​ក្នុង​ភាព​មាន​អាសន្ន ទោះ​ណា​អ្នក​ព្យាករណ៍​និយាយ​ថា ទឹក​ជំនន់​នឹង​ឡើង​ខ្ពស់​បំផុត​នៅ​ថ្ងៃ​នេះ​ក៏​ដោយ។

អ្នក​ចូលរួម​ម្នាក់​ត្រៀម​បាឡុង​ សម្រាប់​កម្មវិធី International Hot Air Balloon Week នៅ​ក្នុង​ក្រុង Chateau-d'Oex ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។