រូបភាព​ជុំវិញ​ពិភពលោក ២៩ មករា ២០១៦

សេះ​ប្រណាំង​រត់​នៅ​ពេល​ព្រឹក​ព្រហាម​នៅ​ភូមិ Upper Lambourn ភាគ​ខាង​ត្បូង​ប្រទេស​​អង់គ្លេស។

នាង​ Ekaterina Bobrova និង​លោក​ Dmitri Soloviev មក​ពី​រុស្ស៊ី​ធ្វើ​ការ​សម្តែង​នៅ​អំឡុងពេល​កម្មវិធី​រាំ​លើ​ទឹកកក​រយៈពេល​ខ្លី​មួយ​នៃ​ការ​ប្រកួត​ប្រជែង​រាំ​ជិះស្គី​លើ​ទឹក​នៅ​អឺរ៉ុប ISU នៅ​ក្រុង Bratislava ប្រទេស​ស្លូវ៉ាគី។

សត្វ​ស្វា​មួយ​ស្រែក​ដាក់​អ្នក​បង្វឹក​ម្នាក់​នៅ​ឯ​សាលា​បង្វឹក​សត្វ​ស្វា​នៅ​ក្នុង​សួន​សត្វ​មួយ​នៅ​ក្រុង Dongying នៅ​ខេត្ត​ Shandong ភាគខាងកើត​ប្រទេស​ចិន។ សត្វ​ស្វា​ដប់ពីរ​ក្បាល​កំពុង​ត្រូវ​បាន​បង្វឹក​នៅ​ឯ​សាលា​នោះ​ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ចិន ឆ្នាំ​វក ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី០៨ ខែ​កុម្ភៈ ខាង​មុខ​នេះ។

អ្នក​នេសាទ​អេហ្ស៊ីប​គ្រប​ភួយ​ពី​លើ​ទូក​ដោយសារ​អាកាសធាតុ​ត្រជាក់​នៅ​ដង​ទន្លេ​នីល (Nile) នៅ​ក្រុង​គែរ។

កសិករ​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​ប៉ូលិស​បង្រ្កាប​បាតុកម្ម​ក្រិក​នៅ​អំឡុង​ពេល​បាតុកម្ម​តវ៉ា​មួយ​នៅ​ក្រុង Thessaloniki ប្រឆាំង​នឹង​កំណែទម្រង់​ប្រាក់​ចូល​និវត្តន៍​ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​សង្រ្គោះ​សេដ្ឋកិច្ច​ដ៏​លំបាក​មួយ។

អាគារ​ខ្ពស់​ Oriental Pearl Tower និងJin Mao Tower (ខាង​ឆ្វេង) ត្រូវ​បាន​ឃើញ​ពី​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ Shanghai World Financial Center នៅ​អំឡុងពេល​ភ្លៀង​ធ្លាក់​មួយ​នៅ​សង្កាត់​ហិរញ្ញវត្ថុ​ Pudong ក្នុង​ក្រុង​ Shanghai ប្រទេស​ចិន។

កង​ទាហាន​ម៉ារីន​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាច​ទឹកកកលេង​​អំឡុងពេល​ធ្វើ​លំហាត់​សមយុទ្ធ​យោធារដូវ​រងា​នៅ​ក្រុង Pyeongchang ប្រទេស​កូរ៉េខាងត្បូង​ នា​ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ​២០១៦។

យន្តហោះ​ចម្បាំង Super Etendard បញ្ចេញ​ប្រេង​មុន​ពេល​ចុះ​ចត​នៅ​លើ​នាវា​ដឹក​យន្តហោះ​ដ៏​សំខាន់​Charles de Gaulle របស់​បារាំង​នៅ​អំឡុងពេល​បេសកកម្ម​មួយ​នៅ​តំបន់​ឈូង​សមុទ្រ​អារ៉ាប់៕