រូបភាព​ជុំវិញ​ពិភពលោក ២៧ មករា ២០១៩

អ្នក​មាន​ជីវិត​ ដែល​រួច​ផុត​ពី​ការ​ស្លាប់​នៅ​ជំរំ​ណាស៊ី​អាល្លឺម៉ង់​ ចូលរួម​ក្នុង​ពិធីបុណ្យ​ខួប​លើក​ទី៧៤ នៃ​ការ​រួច​ផុត​ពី​ជំរំ​នេះ និង​ទិវា​ចងចាំ​ជនរងគ្រោះ​ Holocaust អន្តរជាតិ ឬ International Holocaust Victims Remembrance Day នៅ​ក្នុង​ក្រុង Oswiecim ប្រទេស​ប៉ូឡូញ។

បុគ្គលិក​ជួយ​សង្គ្រោះ​មួយ​រូប​ព្យាយាម​ទៅ​ជិត​គោ​មួយ​ក្បាល ដែល​ជាប់​នៅ​ក្នុង​ភក់​មួយ ២ថ្ងៃ​បន្ទាប់​ពី​ទំនប់​មួយ​បាន​បាក់ នៅ​ក្នុង​ក្រុង Brumadinho ប្រទេស​ប្រេស៊ីល។

ទាហាន​អ៊ីស្រាអែល​បាញ់​កំប៉ុង​ឧស្ម័ន​ទឹក​ភ្នែក​ទៅ​លើ​ពលរដ្ឋ​ប៉ាឡេស្ទីន នៅ​ក្នុង​ពេល​ប៉ះទង្គិច​គ្នា បន្ទាប់​ពី​ពិធីបុណ្យ​សព​របស់ Hamdi Naasan នៅ​ក្នុង​ភូមិ al-Mughair។ ពលរដ្ឋ​ប៉ាឡេស្ទីន​បាន​និយាយ​ថា Nassan ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ពេល​ប៉ះទង្គិច ជាមួយ​នឹង​អ្នក​តាំង​ទីលំនៅ​របស់​អ៊ីស្រាអែល។

អ្នក​ប្រកួតប្រជែង​ម្នាក់​ធ្លាក់​ចូល​ទៅ​ក្នុង​អាង​ភក់​នៅ​ក្នុង​ព្រឹត្តិការណ៍ Tough Guy ក្បែរ​ក្រុង Wolverhampton ប្រទេស​អង់គ្លេស។

មនុស្សម្នា​សប្បាយ​រីករាយ​ជាមួយ​នឹង​សាច់​អាំង​របស់​ខ្លួន នៅ​ពេល​ពួកគេ​ទ្រាំ​ទឹក​ក្តៅ ដែល​មាន​ផ្លែ​ឈើ និង​បន្លែ​នៅ​ក្នុង​ទឹក​នោះ​ផង​ដែរ នៅ​ក្នុង​ក្រុង Hangzhou ខេត្ត Zhejiang ប្រទេស​ចិន។

បុរស​ពីរ​នាក់​ជិះ​រទេះ​ប្រពៃណី​មួយ​ដែល​គេ​ហៅ​ថា Schnabler ពី​លើ​ជម្រាល​ភ្នំ​នៅ​ក្នុង​ការ​ប្រកួត​មួយ​ ក្នុង​ក្រុង Gaissach ប្រទេស​អាល្លឺម៉ង់។

បាឡុង​នានា​នឹង​ត្រូវ​បង្ហោះ​នៅ​ក្នុង​កម្មវិធី International Hot Air Balloon Week លើក​ទី៤១ នៅ​ក្នុង​ក្រុង Chateau-d'Oex ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

មនុស្សម្នា​ដែល​រត់​គេច​ពី​សង្គ្រាម​រវាង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី និង​យុទ្ធជន​របស់​រដ្ឋ​ឥស្លាម នៅ​ក្នុង​ភូមិ Baghouz នៃ​ប្រទេស​ស៊ីរី បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ជនបទ​មួយ​ក្នុង​ខេត្ត Deir Ezzor កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

ប៉ូលិស​បារាំង​តម្រង់​កាំភ្លើង​គ្រាប់​ជ័រ​ម៉ាក LBD40 ដាក់​លើ​ក្រុម​បាតុកម្ម​ ក្នុង​ពេល​បាតុកម្ម​ចលនា​អាវ​ក្រៅ​ពណ៌​លឿង នៅ​ក្នុង​ក្រុង Nantes កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

ក្រុម​របាំ​ឈ្មោះ Kukeri សម្តែង​នៅ​ក្នុង​ពិធីបុណ្យ​អន្តរជាតិ​ International Festival of the Masquerade Games នៅ​ក្នុង​ក្រុង Pernik ប្រទេស​ប៊ុលហ្គារី។

កីឡាករ Manuel Schmid របស់​អាល្លឺម៉ង់​ប្រកួត​នៅ​ក្នុង​ការ​ជិះ​ស្គី​ដើម្បី​ដណ្តើម​យក​ពានរង្វាន់ World Cup super-G នៅ​ក្នុង​ក្រុង Kitzbuehel ប្រទេស​អូទ្រីស។

ជ្រូក​ដែល​មាន​អាយុ​៣ខែ​រត់​កាត់​របាំង​មួយ នៅ​ក្នុង​កសិដ្ឋាន​ឈ្មោះ Green Island Holiday Farm ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នៅ​ក្នុង​ក្រុង Zhangjiakou ខេត្តHebei ប្រទេស​ចិន។

បុរស​ម្នាក់​ឡើង​ជញ្ជាំង​ទឹក​កក​សិប្បនិម្មិត​នៅ​ក្នុង​ក្រុង Liberec សាធារណរដ្ឋ​ឆែក។

បុរស​ម្នាក់​ជាមួយ​នឹង​សុនខ​របស់​លោក​ប្រកួត​នៅ​ក្នុង​ការ​ប្រណាំង​រទេះ​មួយ​ នៅ​ក្នុង​កម្មវិធី Aviemore Sled Dog Rally លើក​ទី៣៦ ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង Aviemore ប្រទេស​ស្កុតលែន កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។