រូបភាព​ជុំវិញ​ពិភពលោក ២៦ មករា ២០១៦

នេះ​ជា​ទិដ្ឋភាព​នៃ​វិមាន​រដ្ឋ​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ពេល​មាន​ព្រះ​អាទិត្យ​រះ។

លោក Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង់ (រូប​ឆ្វេង) បើក​សៀវភៅ នៅ​ពេល​ដែល​លោក​ប្រគល់​សៀវភៅ​នោះ​ទៅ​សម្តេច​ប៉ាប Francis ដើម្បី​កាដូ ក្នុង​កិច្ចប្រជុំ​ផ្លូវ​ការ​ជា​លក្ខណៈ​ឯកជន​មួយ​របស់​លោក​ទាំង​ពីរ នៅ​វិមាន​វ៉ាទីកង់។

ក្មេងៗ​អង្គុយ​នៅ​ក្បែរ​ផ្ទះ​ដែល​ត្រូវ​បាន​កម្ទេច​ចោល នៅ​ពេល​ដែល​អាជ្ញាធរ​សម្អាត​តំបន់​អនាធិបតេយ្យ​មួយ​នៅ​ជាយក្រុង​រ៉ុងហ្គូន​ ប្រទេស​មីយ៉ាន់ម៉ា។ គ្រួសារ​រាប់​រយ​គ្រួសារ​ស្ថិត​ក្នុង​ភាព​ទីទ័លក្រ បន្ទាប់​ពី​មន្រ្តី​រដ្ឋាភិបាល​បាន​ប្រើប្រាស់​គ្រឿងយន្ត​វាយ​កម្ទេច​តំបន់​អនាធិបតេយ្យ​មួយ​ ខណៈ​ដែល​ការ​បញ្ហា​ដីធ្លី​ដ៏​ជូរ​ចត់​នេះ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​ទីក្រុង​ដែល​ឧស្សាហកម្ម​លូតលាស់​លឿន​មួយ​នេះ។

ប៉ូលិស​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​មួយ​ក្បែរ​កន្លែង​ចត​យានយន្ត នៅ​ជាប់​នឹង​អគារ​លេខ២៦ នៅ​មជ្ឈមណ្ដល​វេជ្ជសាស្រ្ត Naval Medical Center នៅ​ក្នុង​ក្រុង San Diego រដ្ឋ California។ បើ​យោង​ទៅ​តាម​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​មជ្ឈមណ្ឌល​នេះ​ មាន​ការ​បាញ់​ប្រហារ​មួយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​កើត​ឡើង​នៅ​ទី​នោះ។

ប៉ូលិស​ប្រឆាំង​កុបកម្ម​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​បើកបរ​តាក់ស៊ី​បាន​បិទ​ចរាចរណ៍​ដោយ​មាន​ការ​ដុត​ភ្លើង ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​យានយន្ត​ដែល​មាន​តៃកុង​ឡាន​ នៅ​លើ​ផ្លូវ​ក្រវ៉ាត់​ នៅ​ស្ថានីយ​រថភ្លើង Porte Maillot ក្រុង​ប៉ារីស ប្រទេស​បារាំង។

សត្វ​ម៉្យាង​ដែល​មាន​សកម្មភាព​យឺត (sloth) កាន់​បង្គោល​នៃ​របាំង​ចរចរណ៍​នៅ​លើ​មហាវិថី ក្នុង​ក្រុង Quevedo ប្រទេស​អេក្វាទ័រ។ សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​និយាយ​ថា មន្ត្រី​ប៉ូលិស​នៅ​តាម​ផ្លូវ​រថភ្លើង ដែល​បាន​ដើរ​ត្បាត​មហាវិថី​ថ្មី​នោះ​បាន​រក​ឃើញ​សត្វ​នេះ បន្ទាប់​ពី​វា​ព្យាយាម​ឆ្លង​កាត់​ផ្លូវ និង​យក​វា​ទៅ​ដាក់​នៅ​ក្នុង​ជម្រក​ធម្មជាតិ​របស់​វា​វិញ។

ទាហាន​ការពារ​ព្រំដែន​របស់​ឥណ្ឌា​មួយ​ក្រុម​ជិះ​សត្វ​អូដ្ឋ​ដើរ​កាត់​ផ្លូវ Rajpath ក្នុង​ការ​ដើរ​ក្បួន​សម្រាប់​ទិវា​សាធារណរដ្ឋ (Republic Day)​ នៅ​ក្នុង​ក្រុង​ញូវដែលី (New Delhi) ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​លើក​ទូរទស្សន៍​មួយ នៅ​ពេល​អគ្គិភ័យ​ឆាបឆេះ​តំបន់​អនាធិបតេយ្យ​មួយ​នៅ​ជាប់​ផ្លូវ​រថភ្លើង​នៅ​ក្នុង​ស្ថានីយ​រថភ្លើង Kampung Bandan ភាគ​ជើង​នៃ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី។

លោក Karl Lagerfeld ដែល​អ្នក​រចនា​ម៉ូដឈរ​ថត​រូប​ជាមួយ​តារា​បង្ហាញ​ម៉ូដ​នៅ​ពេល​បញ្ចប់​ការ​តាំង​បង្ហាញ​ម៉ូដ Haute Couture សម្រាប់​រដូវ​ក្តៅ និង​រដូវ​ផ្ការីក​សម្រាប់​ឆ្នាំ២០១៦ របស់​ក្រុមហ៊ុន Chanel ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

តារា​បង្ហាញ​ម៉ូដ​ម្នាក់​បង្ហាញ​ម៉ូដ​ដែល​រចនា​ឡើង​ដោយ​កញ្ញា Yiqing Yin ក្នុង​ការ​តាំង​បង្ហាញ​ម៉ូដ Haute Coutureសម្រាប់​រដូវ​ក្តៅ និង​រដូវ​ផ្ការីក​សម្រាប់​ឆ្នាំ២០១៦ របស់​ក្រុមហ៊ុន Chanel ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

កងទ័ព​ជើង​ទឹក​របស់​តៃវ៉ាន់​សម្តែង​ការ​ហ្វឹកហ្វឺន​ការ​ឡើង​គោក​ដោយ​សម្ងាត់ នៅ​លើ​កោះ Kinmen ឆ្ងាយ​ពី​​ចិន​ដី​គោក​ប្រមាណ​ជា​ពីរ​បី​គីឡូម៉ែត្រ។

បុរសៗ​ធ្វើ​ការ​នៅ​លើ​រូប​មនុស្ស​ព្រិល​ដែល​មាន​កម្ពស់​៥ម៉ែត្រ នៅ​ឧទ្យាន​មួយ​នៅ​ក្នុង​ក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី។

គេ​មើល​ឃើញ​ព្រះ​ច័ន្ទ​នៅ​ជាប់​នឹង​អគារ Messeturm នៅ​ក្នុង​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០១៦។