រូបភាពជុំវិញពិភពលោក ២៤ មករា ២០២០
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson កំពុងមើលតោចិនសម្ដែងម៉ុងសាយ នៅពេលលោករៀបចំការទទួលបុណ្យចូលឆ្នាំចិន នៅអាគាររដ្ឋាភិបាលដែលគេហៅថា 10 Downing Street នៅកណ្ដាលទីក្រុងឡុងដ៍។
គ្រឿងចក្រអេស្កាវ៉ាទ័រកំពុងធ្វើការនៅការដ្ឋានសាងសង់មន្ទីរពេទ្យថ្មី ដែលសម្រេចឲ្យបានក្នុងរយៈពេល១០ ថ្ងៃ ដើម្បីព្យាបាលអ្នកជំងឺកូរ៉ូណា ដែលផ្ទុះឡើងនៅទីក្រុង Wuhan ខេត្ត ហូបី ប្រទេសចិន។
អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ទទួលអំណោយពីប្រធានាធិបតីតួកគី Tayyip Erdogan ក្នុងពិធីបើកជាផ្លូវការ អាគារសាកលវិទ្យាល័យតួកគី-អាល្លឺម៉ង់នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
ទាហានជិះសេះឈរជាជួរក្នុងពេលហាត់សមសម្រាប់ពិធីយោធា Beating Retreat នៅកូនភ្នំ Raisina ដែលមានអាគារនៃក្រសួងសំខាន់ៗរបស់ឥណ្ឌា និងមានអាគារប្រធានាធិបតី នៅទីក្រុងញូវដែលលី ប្រទេសឥណ្ឌា។
អ្នកគោរពសាសនាហិណ្ឌូ នាំគ្នាមកមុជទឹកនៅ Sangam ដែលជាចំណុចប្រសព្វនៃទន្លេ Ganges និងទន្លេ Yamuna នៃរឿងព្រេង Saraswati នៅក្នុងពិធីប្រចាំឆ្នាំ Magh Mela នៅទីក្រុង Allahabad ប្រទេសឥណ្ឌា។
កីឡាការនី Naomi Osaka របស់ជប៉ុនអង្គុយគ្របមុខនឹងក្រមា នៅពេលសម្រាកក្នុងការប្រកួតជុំទី៣ ហើយបានចាញ់កីឡាការនី Coco Gauff មកពីសហរដ្ឋអាមេរិក ក្នុងការប្រកួតកីឡាតិន្នីស Australian Open នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី។
ក្មេងៗកំពុងលេងព្រិលទឹកកកនៅជាយក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
សកម្មជនប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុស៊ុយអែត នាង Greta Thunberg (កណ្ដាល) ចូលរួមក្នុងការធ្វើកូដកម្មក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី៥០ នៅទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស។
សិល្បករស្វ៊ីស លោក Alain Roche លេងព្យាណូ ដែលសំយុងចុះក្រោមពីគ្រឿងចក្រក្រែន ក្នុងពេលប្រគំតន្ត្រីនៅការដ្ឋាសំណង់ក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។