រូបភាព​ជុំវិញ​ពិភពលោក ២៤ មករា ២០១៩

កម្លាំង​សន្តិសុខ​កំពុង​ឈរ​មើល​ខណៈ​ពេល​មាន​ការ​ប៉ះ​ទង្គិច​កើត​ឡើង​រវាង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដែល​ជួប​ជុំ​គ្នា​ប្រឆាំង​នឹង​​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​វេណេស៊ុយអេឡា​ Nicolas Maduro និង​ដើម្បី​រំឭក​ខួប​៦១​ឆ្នាំ​នៃ​បញ្ចប់​របប​ផ្ដាច់​ការ​ដឹក​នាំ​ដោយ​លោក Marcos Perez Jimenez នៅ​ក្រុង Tachira។

សត្វ​​ស្វា​ដែល​​កើត​ចេញ​ពី​ការ​ចម្លង​ដោយ​ប្រើ​ប្រាស់​​ហ្សែន​​​ពី​ស្វា​ប្រភេទ​ macaque កំពុង​ស្ថិត​នៅ​បណ្ឌិត្យ​​សភា​វិទ្យាសាស្ត្រ​ចិន​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។

មន្ត្រី​ប៉ូលិស​ឈរ​យាម​នៅលើ​ដំបូល​ក្នុង​ពេល​មាន​​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នៅទីក្រុង​ដាវ៉ូស (Davos) ប្រទេស​ស្វ៊ីស។

សម្ដេច​ប៉ាប Francis បាន​មក​ដល់​អាគារ​ Palacio Bolivar នៃ​ក្រសួង​ការ​បរទេស​ក្នុង​ទីក្រុង​ប៉ាណាម៉ា អម​ដំណើរ​ដោយ​ប្រធានាធិបតី​ប៉ាណាម៉ា លោក Juan Carlos Varela (ស្ដាំ) និង​ស្ត្រី​ទី​មួយ Lorena Castillo។

បុរស​ម្នាក់​កំពុង​សម្អាត​បាល់​ដែល​មនុស្ស​អាច​ចូល​ខាង​ក្នុង នៅ​​ឧទ្យាន​ Gorky នៅ​ពេល​ថ្ងៃលិច​ នៅទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី ក្នុង​អាកាសធាតុ​១៦អង្សាក្រោម​សូន្យ។

Kang Sung-il អ្នក​ចាត់​ការ​​ពិធី​បុណ្យ​ខ្មោច​សត្វ​ចិញ្ចឹម​កំពុង​ពាក់​អាវ​ឲ្យ​ឆ្កែ​មួយ​ក្បាល​​មុន​ពេល​បូជា នៅ​ក្រុមហ៊ុន​បុណ្យ​សព​សត្វ​ចិញ្ចឹម​ ក្នុង​ទីក្រុង Gwangju ប្រទេស​កូរ៉េ​ខាង​ត្បូង។

ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​និង​បុគ្គលិក​ក្រុមហ៊ុនអាហារ Gather រៀប​ចំ​កន្លែង​ចែក​នំ នំប័ង ស៊ុត ទឹក​ដោះ​គោ និង​របស់​របរ​ផ្សេង​ទៀត​ឲ្យ​ទៅ​សមាជិក​ឆ្នាំ​ការពារ​សមុទ្រ​​ ដែល​កំពុង​ធ្វើ​ការ​ដោយ​គ្មាន​ប្រាក់​កម្រៃ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​អាមេរិក​បិទ​ទ្វារ នៅ​ទីក្រុង New Castle រដ្ឋ New Hampshire។

ក្រុម​អ្នក​គាំ​ទ្រ​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មីរបស់​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ លោក Felix Tshisekedi កំពុង​អបអរ​នៅ​ពេល​ពួក​គេ​មក​ចូល​រួម​ពិធីចូល​កាន់​តំណែង​ នៅទីក្រុងគីនស្ហាសា។

ទាហាន​ឥណ្ឌា​ដើរ​ក្បួន​ក្នុង​ពេល​ត្រៀម​សម្រាប់​ការ​ដើរ​ក្បួន​ប្រារព្ធ​«ទិវា​សាធារណរដ្ឋ» នៅ​ទីក្រុង​ញូវដែលី។