រូបភាព​ជុំវិញ​ពិភពលោក ២៤ មករា ២០១៨

រថយន្ត​ជាច្រើន​គ្រឿង​ត្រូវ​បាន​ឆាបឆេះ​បន្ទាប់ពី​មាន​ការ​គប់គ្រាប់បែកអត្តឃាតនៅ​ក្នុង​ទីក្រុង​ Jalalabad ប្រទេស​អាហ្វហ្គានីស្ថាន។

ក្មេង​ប្រុស​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​កាន់​ឆ្នាំង​អំឡុង​បាតុកម្ម​ប្រឆាំង​នឹង​ការ​កាត់​ផ្តាច់​ជំនួយ​នៅ​ខាង​ក្រៅការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​កាហ្សា។

ភ្នំភ្លើង​ Mayon បញ្ចេញ​កម្អែល​ភ្លើង​ក្រហម​ក្តៅ​នៅ​ក្នុង​ការ​ផ្ទុះ​ម្តង​ទៀត​នៅ​ខេត្ត Albay ដែល​មាន​ចម្ងាយ​ប្រមាណ​៣៤០​គីឡូម៉ែត​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី​ម៉ានីល​ប្រទេស​ហ្វីលីពីន។

រថក្រោះ​របស់​តួកគី​​បាន​ចត​នៅ​ក្បែរ​ព្រំដែន​ស៊ីរី​ខេត្ត Hatay ដែល​ជា​ផ្នែក​នៃ​ប្រតិបត្តិការ​«Olive Branch» កាលពី​ប៉ុន្មាន​ថ្ងៃ​មុន។ ប្រតិបត្តិការ​នេះ​មាន​បំណង​ទម្លាក់​យោធា​របស់​ People's Protection Units (YPG) ដែល​តួកគី​ចាត់​ទុក​ជា​ក្រុម​ភេរវករ​មួយ​ពី​តំបន់​បណ្តុំ​​ Afrin។

សត្វ​ស្វា​កន្ទុយ​វែង​ពីរក្បាល​ឈ្មោះ Zhong Zhong និង Hua Hua ដែលត្រូវ​បាន​គេ​ក្លូន​នៅ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​ចិន​ក្នុង​ទីក្រុង​សៀងហៃ។

អ្នក​នេសាទ​ត្រី​ម្នាក់​និង​ភរិយា​កំពុង​ចាប់​ត្រី​នៅ​បឹង Vembanad ក្នុង​ទីក្រុង​ Kochi ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​ហែល​ទឹក​នៅ​ក្នុង​រន្ធ​ទឹកកក​នៅ​ទន្លេ Neva ទីក្រុង​ St. Petersburg ប្រទេស​រុស្ស៊ី។