រូបភាពជុំវិញពិភពលោក ២៤ មករា ២០១៧
រ៉ុក្កែតប្រភេទ H-IIA របស់ជប៉ុនដែលមានបំពាក់ជាមួយនឹងផ្កាយរណបត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអាកាស Tanegashima នៅលើកោះ Tanegashima ខេត្ត Kagoshima។
អ្នកសម្តែងចូលរួមក្នុងការប្រារព្ធពិធីមួយសម្រាប់ការពិធីចូលឆ្នាំចិននៅពេលខាងមុខនៅសាល Lisinski នៅក្នុងក្រុងសាគ្រែប (Zagreb) ប្រទេសក្រូអាស៊ី។
រថយន្តដឹកសំរាមមួយដឹកអ្នកសម្អាតនៅលើរបាំងជញ្ជាំង Malecón នៅពេលរលកបោកបក់ទៅលើជញ្ជាំងការពារទឹកសមុទ្រនៅក្នុងប្រទេសគុយបា។
សត្វហង្សមួយធ្លាក់ដាំក្បាលចុះក្រោមនៅក្នុង Frankfurt ភាគខាងលិចនៃប្រទេសអាល្លឺម៉ង់។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានហៅអ្នកកាសែតដែលបានចាកចេញចូលទៅក្នុងបន្ទប់វិញ នៅពេលដែលលោក Doug McCarron ប្រធានសហជីព United Brotherhood of Carpenters (រូបស្តាំ) ចាប់ផ្តើមសរសើរលោកអំពីសុន្ទរកថាទទួលតំណែងរបស់លោកប្រធានាធិបតី ក្នុងកិច្ចប្រជុំតុមូលជាមួយនឹងមេដឹកនាំកម្មករនៅក្នុងសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។
ភ្នំភ្លើង Colima ផ្ទុះកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។ នេះជារូបភាពដែលមើលឃើញពីក្រុង San Antonio រដ្ឋ Colima ប្រទេសម៉ិកស៊ិក។
ស្រ្តីម្នាក់តុបតែងជាស្រ្តីយុត្តិធម៌ (Lady Justice) ចូលរួមជាមួយនឹងបាតុករ១០០នាក់ ដែលភាគច្រើនជាស្រ្តី នៅកន្លែងប្រមូលផ្តុំមួយនៅពេលភ្លៀងខ្លាំង នៅខាងក្រៅការិយាល័យរបស់លោក Chuck Schumer និងលោកស្រី Kirsten Gillibrand ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យពួកគេផ្អាកដំណើរការតែងតាំងគណៈរដ្ឋមន្រ្តីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងក្រុងញូវយ៉ក។
តារាបង្ហាញម៉ូដអាមេរិក-បារាំង Lily-Rose Melody Depp បង្ហាញម៉ូដមួយសម្រាប់ផលិតផល Chanel ក្នុងការតាំងបង្ហាញម៉ូដ Haute Couture សម្រាប់រដូវក្តៅ/រដូវផ្ការីក សម្រាប់ឆ្នាំ២០១៧ នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។
ស្រ្តីម្នាក់ថតរូបនៅពីមុខ ព្រះអាទិត្យអស្តង្គត នៅទួល Primrose Hill ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
អ្នករចនាម៉ូដ លោក Alexis Mabille (រូបកណ្តាល) ស្វាគមន៍ទស្សនិកជននៅពេលបញ្ចប់ការតាំងបង្ហាញម៉ូដ Haute Couture សម្រាប់រដូវក្តៅ/រដូវផ្ការីក សម្រាប់ឆ្នាំ២០១៧ នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។
តារាបង្ហាញម៉ូដបង្ហាញម៉ូដរបស់អ្នករចនាម៉ូដ Tamara Ralph និង Michael Russo ជនជាតិអូស្រ្តាលីដែលនេះជាផ្នែកមួយនៃការតាំងបង្ហាញម៉ូដ Haute Couture សម្រាប់រដូវក្តៅ/រដូវផ្ការីក សម្រាប់ឆ្នាំ២០១៧ សម្រាប់ផលិតផល Ralph & Russo នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។