រូបភាពជុំវិញពិភពលោក ២៣ មករា ២០១៧

ក្មេង​ប្រុស​សិស្ស​សាលាដែល​ចូល​រួម​កម្មវិធី​បង្ហាត់​របាំ​ប្រពៃណីស្រី​លង្កា​ រង់ចាំ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នៅ​ព្រះវិហារ​ពុទ្ធសាសនា​ទីក្រុង​ Colombo។

កុមារ​ស៊ីរី​តូចៗដែល​រត់​គេច​ពី​ទីក្រុង Raqqa ហើយ​បាន​ផ្លាស់ទី​ កំពុង​ឈរ​នៅ​ក្បែរ​ជំរំ​របស់​ពួកគេ​ក្នុង​ខេត្ត Ras al-Ain ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃទី​២២ មករា ២០១៧។

អ្នក​ពន្លត់​អគ្គីភ័យ​អ៊ីតាលី​អោប​កូន​ឆ្កែតូចៗ​ដែល​ត្រូវ​បាន​ជួយ​រំដោះ​ពី​សណ្ឋាគារ​ Hotel Rigopiano នៅទីក្រុង​ Farindola ភាគ​កណ្តាល​ប្រទេស​អ៊ីតាលីក្នុង​ពេល​ធ្លាក់​ព្រិល​ខ្លាំង​ នៅ​ក្នុង​រូប​ភាព​ដែល​ផ្តល់​ដោយ Vigili del Fuco។

អ្នក​ថ្មើរជើង​កំពុង​ដើរ​លើ​ស្ពាន​ Millennium ខណ​ដែល​អាប់កំពុង​គ្រប​ដណ្តប់​ព្រះ​វិហា​រ St Paul's Cathedral ទីក្រុង​ឡុងដ៏។

រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​កំពុង​ពន្លត់​ភ្លើង​មួយ​នៅ​រោង​ចក្រ​ចំរាញ់​ប្រេង​ TonenGeneral Sekiyu KK  ទីក្រុង​Arida  តំបន់ Wakayama Prefecture​ ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​។

តារា​បង្ហាញ​ម៉ូត​ម្នាក់​ស្លៀកពាក់​ឈុត​មួយ​ដែល​ច្នៃ​ដោយអ្នក​ស្រី​ Iris van Herpen នៃ​ប្រទេស​ហូឡង់​សម្រាប់​​កម្ម​វិធី​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ថ្នាក់​ខ្ពស់​ក្នុង​រដូវ​ក្តៅ​និង​រដូវ​ផ្ការី​ក​ឆ្នាំ២០១៧ ក្នុង​ទីក្រុង​ប៉ារី​ស ប្រទេស​បារាំង។

តារា​បង្ហាញ​ម៉ូត​ម្នាក់​ស្លៀកពាក់​ឈុត​មួយក្នុង​​​កម្ម​វិធី​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ថ្នាក់​ខ្ពស់​ក្នុង​រដូវ​ក្តៅ​និង​រដូវ​ផ្ការី​ក​ឆ្នាំ២០១៧ ក្នុង​ទីក្រុង​ប៉ារី​ស ប្រទេស​បារាំង។

សត្វ​បក្សី​ជាច្រើន​ឈរ​នៅ​លើ​របង​ព្រំ​ដែនអ៊ីស្រាអែល​និង​ Jordan នៅ​ជ្រលង​ Jordan Valley តំបន់ West Bank កាល​ពី​ថ្ងៃទី​២២ មករា ២០១៧។

អ្នកស្រី​អធិការបតី​ Angela Merkel និង​នាង Sarah Philips នៅ​ក្នុង​ពិធីជប់​លៀង​មួយ​របស់សង្គម​អាល្លឺម៉ង់នៅក្នុង​ការិយាល័យ​របស់​អ្នកស្រី​ ក្នុង​ទីក្រុង​ប៊ែរឡាំង។

បង្គោលភ្លើង​ត្រូវ​បានរំលំ​ដោយខ្យល់ព្យុះ​មួយ​ក្នុង​តំបន់​ទីក្រុង​ Albany ប្រទេស​ហ្សកហ្ស៊ី។

កសិករ​ផលិត​ទឹក​ដោះ​គោ​អឺរ៉ុប​បាញ់​ម្សៅ​ទឹក​ដោះ​គោ​លើ​អគារក្រុម​ប្រឹក្សាអឺរ៉ុប​ដើម្បី​តវ៉ា​វិបត្តិ​ក្នុង​វិស័យ​របស់​ពួកគេ​ក្នុង​ទីក្រុង​ប្រ៊ុចស៊ែល​ ប្រទេស​ប៊ែលហ្ស៊ិក។