រូបភាពជុំវិញពិភពលោក ២៣ មករា ២០២០
ព្រះអង្គម្ចាស់ Charles នៃចក្រភពអង់គ្លេស (ស្ដាំទី២) មានបន្ទូលជាមួយ Marta Wise អ្នករស់រានមានជីវិតពីការសម្លាប់រង្គាល Holocaust (ឆ្វេងទី២) និង George Shefi (ឆ្វេង) ដែលម្ដាយរបស់ពួកគេបានស្លាប់នៅជំរំ Auschwitz។ ជំនួបនេះធ្វើឡើងនៅសារមន្ទីរអ៊ីស្រាអែល ក្នុងទីក្រុងហ្ស៊េរុយសាឡិម។
បុរសម្នាក់ជិះម៉ូតូនៅជិតឡាន ក្នុងផ្លូវអមដោយដើមឈើឆ្ពោះទៅកាន់កោះ Reichenau នៅជិតក្រុង Konstanz ប្រទេសអាល្លឺម៉ង់។
សិស្សសាលាសម្ដែងក្នុងពេលសមសម្រាប់ក្បួនដង្ហែក្នុងពិធីខួបបុណ្យរដ្ឋធម្មនុញ្ញឥណ្ឌា ឬហៅម្យ៉ាងទៀតថា «ទិវាសាធារណៈឥណ្ឌា» នៅទីក្រុង Chennai ប្រទេសឥណ្ឌា។
ពួកជនចំណាកស្រុកពីតំបន់អាមេរិកកណ្ដាលកំពុងដើរកាន់ទង់ជាតិអាមេរិកធ្វើដោយដៃ និងកាន់បដា បន្ទាប់ពីបានឆ្លងកាត់ទន្លេ Suchiate ឆ្លងពីប្រទេសក្វាតេម៉ាឡា មកទីក្រុង Ciudad Hidalgo ប្រទេសម៉ិកស៊ិក។
ដុំឈើដែលបានឆេះ នៅក្រុងមួយឈ្មោះថា Kangaroo Valley នៃប្រទេសអូស្ត្រាលី។
សមាជិកនៃក្រុមការងារផ្នែកសុខាភិបាលត្រៀមខ្លួនសម្រាប់ចាត់វិធានការ និងដំណើរការប្រឆាំងនឹងការរីករាលដាលនៃវីរុសថ្មី បន្ទាប់ពីអ្នកដំណើរម្នាក់បានចុះនៅព្រលានយន្តហោះ Rome's Fiumicino តាមជើងហោះហើរពីទីក្រុង Wuhan ប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Christophe Castaner ធ្វើទស្សកិច្ចទៅកាន់កន្លែងកប់សាកសពជនរងគ្រោះនៃការវាយប្រហារនៅសាលា Ozar Hatorah ក្នុងទីក្រុង Toulousse ប្រទេសបារាំង។ កន្លែងកប់សាកសពនេះស្ថិតនៅទីបច្ឆា Givat Shaul ក្នុងទីក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។
សត្វឆ្កែកំពុងសម្លឹងមើលចេញពីទ្រុងដែលគេដាក់សម្រាប់ដឹកវា មុនពេលចាប់ផ្ដើមពិធីប្រណាំងសត្វឆ្កែ Sedivackuv Long នៅភូមិ Destne v Orlickych Horach សាធារណរដ្ឋឆែក។
ស្ត្រីម្នាក់អង្គុយនៅលើគ្រែបាក់បែកជាមួយសត្វឆ្កែ នៅលើដីនៃផ្ទះដែលបានឆេះ ខណៈដែលមនុស្សដទៃទៀតកំពុងស្វែងរករបស់របរផ្សេងៗទៀត បន្ទាប់ពីមានហេតុការណ៍អគ្គិភ័យកើតឡើងនៅក្នុងសំណង់អនាធិបតេយ្យ ក្នុងទីក្រុងការាជី (Karachi) ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២២ មករា ២០២០។