រូបភាព​ជុំ​វិញ​ពិភពលោក ២៣ មករា ២០១៩

កម្មករ​ចំណាកស្រុក​ជនជាតិ​ឥណ្ឌា​គ្រប​ខ្លួន​ឯង​ជាមួយ​នឹង​ផ្លាស្ទិក​ខណ​ដែល​ចំហាយ​កើនឡើង​នៅ​ក្នុង​ឡឥដ្ឋ​មួយ​អំឡុង​ពេល​ភ្លៀង​ធ្លាក់​នៅ​ជាយ​ក្រុង​ Kathmandu​ ប្រទេស​នេប៉ាល់។

ប្រជាជន​នាំ​គ្នា​​ជម្លៀស​ខ្លួន​ពីទីលំនៅ​ក្នុង​ទីក្រុង​ Makassar ភាគ​ខាងត្បូង​ទីក្រុង​ Sulawesi ប្រទេស​ឥណ្ឌូណេស៊ី។ ភ្លៀង​ធ្លាក់​ខ្លាំង​និង​ការ​បាក់ដី​បាន​បណ្តាល​ឲ្យ​អ្នក​ស្រុក​រាប់​ពាន់​នាក់​ផ្លាស់​ទីលំនៅ​នៅ​ភាគកណ្តាល​ប្រទេស​ឥណ្ឌូណេស៊ី។

ជ្រោះ​ Niagara Falls នៃ​សហរដ្ឋ​អាមេរិក​ក្នុងរដ្ឋ​ញូវយ៉ក​បាន​កក​ដោយសារ​តែ​សីតុណ្ហភាពក្រោម​សូន្យ​កាលពី​ថ្ងៃទី​២២​ ខែមករា ឆ្នាំ២០១៩។

ស្រ្តី​ជនជាតិ​បង់ក្លាដែស(ស្តាំ​ខាងក្រោម) ​ម្នាក់​ទូល​​សម្រាម​នៅ​លើ​គំនរ​សម្រាម​ក្រោម​ស្ពាន​ក្នុង​ទីក្រុង​ Dhaka​ ប្រទេស​បង់ក្លាដែស។

បាតុករក​ម្នាក់តដៃ​ជាមួយ​នឹង​ទាហាន​ព្រំដែន អ៊ីស្រាអែល​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ផ្លូវ​ ​៤៣៧០ ដែល​ទើប​នឹង​​បើកថ្មី​​ក្នុង​តំបន់ West Bank។ ផ្លូវហាយវ៉េ​ទៅ​កាន់​ Jerusalem បែង​ចែក​អ្នក​បើក​បរ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីនដោយ​ជញ្ជាំង​ បង្ក​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​​​​ហៅ​ផ្លូវ​នោះថា «ផ្លូវ​រើស​សញ្ជាតិ»​។

អ្នក​បង្ហាញ​ម៉ូត​ម្នាក់​ស្លៀក​ការ​ច្នៃ​ប្រឌិត​របស់​លោក Jean-Paul Gaultier ក្នុង​ការ​បង្ហាញ​ម៉ូត​រដូវផ្ការីក​និង​រដូវក្តៅ​ឆ្នាំ២០១៩ Haute Couture ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

ក្មេង​ប្រុស​ម្នាក់​ធ្វើការ​នៅ​ផ្សារ​បន្លែ​លក់​ដុំ​កំពុង​រៀប​ផ្លែប៉េង​ប៉ោះ​ក្នុង​ទីក្រុង​ Jalandhar ប្រទេស​ឥណ្ឌា។

អ្នក​ភូមិ​ម្នាក់​ឃ្វាល​សេះ​និង​ក្របី​ ខណ​ដែល​សត្វ​ទាំង​នោះ​កំពុង​ងូត​ទឹក​នៅ​ក្នុងអាង​ទឹក​ក្តៅ​ធម្មជាតិ​នៅជ្រលង​ភ្នំ​ដែល​គ្របដណ្តប់​ដោយ​ព្រិល​នៅ​ខេត្ត​ Bitlis ភាគ​ខាងកើត​ប្រទេស​តួកគីកាល​ពី​ថ្ងៃទី​២២ ខែមករា​ ឆ្នាំ ២០១៩។