រូបភាពជុំវិញពិភពលោក ២២ មករា ២០១៧
បុរសអ៊ីរ៉ាក់ម្នាក់ដើរនៅខាងក្រៅសាកលវិទ្យាល័យ Mosul's University មួយសប្តាហ៍បន្ទាប់ពីកងកម្លាំងប្រឆាំងភេរវកម្មរបស់អ៊ីរ៉ាក់បានដណ្តើមយកបានពីក្រុមជីហាដរដ្ឋឥស្លាមវិញ។
អ្នកសម្តែងម្នាក់តុបតែងជាព្រះនាង Empress Huang ចូលរួមក្នុងការសម្តែងមួយនៅផ្សារទំនើបក្នុងក្រុងគូឡាឡាំពួដើម្បីប្រារព្ធពិធីចូលឆ្នាំចិននាពេលខាងមុខ។
កីឡាករ Dave Ryding របស់អង់គ្លេសសប្បាយចិត្តសម្រាប់ជ័យលាភីលេខ២របស់ខ្លួនបន្ទាប់ពីប្រកួតការជិះស្គីចុះពីជម្រាលភ្នំ ក្នុងក្រុង Kitzbuehel ប្រទេសអូទ្រីស។
សាឡាងមួយដឹកមនុស្សដែលរត់គេចពីប្រទេសហ្គំប៊ីទៅដល់កំពង់ផែនៅក្នុងក្រុង Banjul មួយថ្ងៃបន្ទាប់ពីលោក Yahya Jammeh ដែលចាញ់ឆ្នោតបានរត់ចេញពីប្រទេសនេះ។ រដ្ឋធានីរបស់ប្រទេសហ្គំប៊ីកំពុងរង់ចាំការមកដល់របស់មេដឹកនាំថ្មី និងសម័យនៃលទ្ធិប្រជាធិបតេយ្យ ប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំផ្តាច់ការដែលកាន់តំណែង២២ឆ្នាំរត់ភៀសខ្លួនដោយមានការសន្យាដ៏ពិសេសមួយពីសហគមន៍អន្តរជាតិ។
លោក Yahya Jammeh មេដឹកនាំចាញ់ឆ្នោតរបស់ប្រទេសហ្គំប៊ីបក់ដៃទៅកាន់អ្នកគាំទ្រ នៅពេលលោកចាកចេញពីព្រលានយន្តហោះ Banjul កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។ លោក Jammeh បានប្រកាសថា លោកសម្រេចចិត្តចុះចេញពីអំណាច បន្ទាប់ពីប៉ុន្មានម៉ោងកិច្ចចរចាចុងក្រោយជាមួយនឹងមេដឹកនាំថ្នាក់តំបន់ និងការគំរាមកំហែងរបស់កងកម្លាំងយោធាថ្នាក់តំបន់ដើម្បីបណ្តេញលោកចេញ។
ភ្លើងឆេះកើតឡើងនៅតាមផ្លូវមួយនៅក្នុងក្រុង Hualane នៅជាយក្រុង Curico ភាគខាងត្បូងនៃប្រទេសឈីលី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។
បក្សីម្យ៉ាងបញ្ចុកកូនរបស់វានៅក្នុងសំបុកនៅក្នុងក្រុង Klang ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។
អ្នកប្រកួតជិះរទេះឈើបុកគ្នា ក្នុងពេលប្រកួតទេះសេះបែបប្រពៃណី Bavarian ដែលត្រូវបានគេស្គាល់ថា Schnablerrennen ក្នុងក្រុង Gaissach ប្រទេសអាល្លឺម៉ង់។
អគារជាច្រើនដួលរលំ ក្នុងពេលវាយកម្ទេចមួយនៅក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។
តោសមុទ្រម្យ៉ាងសរសេរអក្សរចិនដែលមានន័យថា «មាន់» នៅឧទ្យាន Hakkeijima Sea Paradise ក្នុងក្រុង Yokohama ប្រទេសជប៉ុន។