រូបភាពជុំវិញពិភពលោក ២១ មករា ២០១៨
មនុស្សម្នាថតរូបរបស់សម្តេចប៉ាប Francis នៅពេលព្រះអង្គយាងចូលរួមក្នុងកម្មវិធីសូត្រធម៌ពេលព្រឹកនៅកន្លែងទីសក្ការៈ Our Lord of the Miracles នៅក្នុងក្រុង Lima ប្រទេសប៉េរូ។
អ្នកកាសែតអាហ្វហ្គានីស្ថានរត់ពួននៅក្រោយរថយន្តសង្គ្រោះបន្ទាន់នៅក្បែរសណ្ឋាគារ Intercontinental Hotel ក្នុងពេលប្រយុទ្ធគ្នាមួយរវាងក្រុមខ្មាន់កាំភ្លើងជាមួយនឹងកងកម្លាំងសន្តិសុខនៅក្នុងក្រុងកាប៊ុល។ ក្រុមខ្មាន់កាំភ្លើងមួយក្រុមបានសម្រុកចូលទៅក្នុងសណ្ឋាគារដ៏ប្រណីតមួយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ រួមមានទាំងជនបរទេសម្នាក់ផង។ ការណ៍នេះបានបណ្តាលឲ្យមានការប្រយុទ្ធគ្នារយៈពេល១២ម៉ោងជាមួយនឹងកងកម្លាំងសន្តិសុខដែលបានធ្វើឲ្យភ្ញៀវនាំគ្នារត់គេច ហើយផ្នែកនៃអគារខ្លះបានឆេះ។
ស្ត្រីម្នាក់មើលតាមកែវយឺត ដែលមានសុទ្ធតែព្រិល នៅសីតុណ្ហភាពប្រមាណជា -៣៨ អង្សាសេនៅច្រាំងទន្លេ Yenisei នៅក្នុងភូមិ Ovsyanka ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។
នាង Alina Zagitova មកពីរុស្ស៊ីសម្តែងក្នុងកម្មវិធី Gala Exhibition ក្នុងការប្រកួត ISU European Figure Skating Championships នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។
ប៉ូលិសកុបកម្មបាញ់ឧស្ម័នទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ ក្នុងពេលបាតុកម្មមួយដែលរៀបចំដោយសកម្មជនកាតូលិក នៅក្នុងក្រុង Kinshasa សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ក្រុមរបាំលើអាកាសសម្តែងឈុត The Rise of the Tritons ក្នុងពេលបើកសម្ភោធកម្មវិធី Valletta ២០១៨ នៅក្នុងក្រុង Valletta ប្រទេសម៉ាល់ត៍ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។
កងទ័ពឥណ្ឌាធ្វើការសម្តែងមួយនៅលើម៉ូតូរបស់ពួកគេ នៅពេលពួកគេចូលរួមក្នុងការហាត់សមសម្រាប់ការដើរក្បួនក្នុងទិវា Republic Day នៅពេលខាងមុខ ក្នុងក្រុង Kolkata។
អ្នកបង្ហាញម៉ូដពាក់ឈុត Lanvin សម្រាប់បុរសក្នុងកម្មវិធីបង្ហាញម៉ូដសម្រាប់រដូវស្លឹកឈើជ្រុះ ឬរដូវរងាឆ្នាំ២០១៨ និង២០១៩ នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។
កីឡាករ Henrik Kristoffersen មកពីន័រវែសប្រកួតនៅក្នុងព្រឹត្តិការណ៍ FIS Alpine World Cup Men នៅ ក្នុងក្រុង Kitzbuehel ប្រទេសអូទ្រីស កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។
កីឡាករ Gareth Bale របស់ក្រុម Real Madrid (រូបលើ) លោតក្នុងការប្រកួតបាល់ទាត់ Spanish La Liga រវាងក្រុម Real Madrid និងក្រុម Deportivo Coruna នៅស្តាត Santiago Bernabeu ក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។