រូប​ភាព​ជុំ​វិញ​ពិភពលោក​ ២១​ មករា ២០១៦

ជន​ជាតិ​បេឡារុស​ស្លៀក​សំលៀក​បំពាក់​ប្រពៃណី​ អបអរ​ពិធី​ Pull the Kolyada Up the Oak នៅ​ក្នុង​ភូមិ​ Martsiyanauka ចម្ងាយ​៧៧​គីឡូម៉ែត្រ​ ភាគ​ខាង​កើត​ពី​រដ្ឋ​ធានី​ Minsk។

អ្នក​ចូលរួម​ពាក់​ឧបករណ៍​ "Collisions" ដែល​ជា​ឧបករណ៍​និម្មិត្ត​មួយ​នៅ​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ថ្នាក់​ពិភព​លោក​ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នៅ​ក្នុង​ទីក្រុង​ Davos ប្រទេស​ស្វ៊ីស។

បាតុករ​ម៉ូស្លីម​កាស្មៀ​គ្រវែង​ដុំ​ថ្ម​ទៅ​ប៉ូលីស​ឥណ្ឌា​ (មិន​ស្ថិត​នៅ​ក្នុង​រូប)​ នៅ​ក្នុង​បាតុកម្ម​មួយ​ក្នុងរដ្ឋ​ Srinagar។ ការប៉ះ​ទង្គិច​រវាង​ប៉ូលិស​ឥណ្ឌា​និង​ជន​ម៉ូស្លីម​កាស្មៀ​ បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​ គណបក្ស​បំបែក​ខ្លួន​កាស្មៀ​មួយ​ឈ្មោះ​ Jammu Kashmir Liberation បាន​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​រំឭក​ដល់​ការសម្លាប់​មនុស្ស​៥០​នាក់​ ដោយ​កង​សន្តិសុខ​ឥណ្ឌា​ កាល​ពី​បាតុកម្ម​នៅ​ថ្ងៃ​ទី​២១​ ខែ​មករា​ ឆ្នាំ​១៩៩០​។

យន្ត​ហោះ​ចម្បាំង​ Al-Fursan របស់​សហភាព​អារ៉ាប់រួម​ឬthe United Arab Emirates នៅ​ក្នុង​ពិធី​បើក​សម្ភោធ​ពិព័រណ៌​អាកាស​អន្តរជាតិ​បារ៉ែន​ឆ្នាំ​២០១៦ នៅ​ក្នុង​តំបន់​វាល​ខ្សាច់​​​ Sakhir ភាគ​ខាង​ត្បូង​រាជធានី​ Manama។

អ្នក​របាំ​ជាតិ​ស្រី​លង្កា​ សម្តែង​ការរាំ​ជាមួយ​ដុំ​ភ្លើង​ នៅ​ក្នុង​ពិធី​ចាប់​ផ្តើម​នៃ​បុណ្យ​ប្រចាំ​ឆ្នាំ​ Duruthu Perahera នៅ​វត្ត​ Kelani ខាង​ក្រៅ​ទី​ក្រុង​ Colombo ប្រទេស​ស្រី​លង្កា​ នៅ​ថ្ងៃ​ទី​២០​ ខែ​មករា​ ឆ្នាំ​២០១៦។

អ្នក​ជិះ​ស្គី​ធ្វើ​ដំណើរ​កាត់​តំបន់​ព្រិល​មួយ​ នៅ​លើ​ភ្នំ​ Grosser Arber នៅ​ភូមិ​ Bayerisch Eisenstein ភាគ​ខាង​កើត​នៃ​តំបន់​ Regensburg​ ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់។

ស្រ្តី​ម្នាក់​ផាត់​មុខ​តាម​បែប​ល្ខោន​ហ៊ី​ចិន សម្តែង​នៅ​លើ​បង្គោល​ឈើ​មួយ​ នៅ​ក្បែរ​បឹង​មួយ​នៅ​​សីតុណ្ហភាព​​ក្រោម​សូន្យ​ ក្នុង​ក្រុង​ Handan ខេត្ត​ Hebei ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី​២០​ ខែ​មករា​ ឆ្នាំ​២០១៦។​

ចង្កៀង​គោម​ដែល​ត្រូវ​បាន​តំលើង​ជា​រូប​សត្វ​នាគ​រាជ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ការសាកល្បង​បញ្ចាំង​ភ្លើង​មួយ​ នៅ​មុន​ពិធី​បុណ្យ​ចង្កៀង​គោម​​ នៅ​ក្នុង​ក្រុង​ Nanchang ខេត្ត Jiangxi​ ប្រទេស​ចិន។

អ្នក​រាំ​របាំ​ប្រពៃណី​ «Parachicos» ពាក់​ស្រោម​មុខ​ឈើ​នៅ​ក្នុង​ការសម្តែង​នៅ​តាម​ផ្លូវ​ នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​កាតូលិក​ ក្នុងទីក្រុង ​Chiapas De Corzo ប្រទេស​ម៉ិចស៊ិក នៅ​ថ្ងៃ​ទី​២០​ ខែ​មករា​ ឆ្នាំ​២០១៦។

នៅ​ក្នុង​រូប​ថត​ផ្តល់​ដោយ​ បង្ហាញ​ពី​ពន្លឺ​ Aurora Borealis (ជា​ពន្លឺ​ដែល​កើត​ចេញ​ពី​ការបង្ក​ឡើង​យ៉ាង​ភ្លឺ​ចិញ្ចាច​និង​យ៉ាង​ឆាប់​រហ័ស​នៃ​កាំ​រស្មី​បញ្ចេញ​ដោយ​ដែន​ម៉ាញេទិច​ក្នុង​អាកាស​) ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ភាគ​ពាយព្យ​នៃ​តំបន់​ប៉ាស៊ីហ្វិក​ ថត​ចេញ​ពី​ស្ថានីយ​អវកាស​អន្តរជាតិ​ ថត​ដោយ​អវកាសយានិក​ Scott Kelly នៅ​ថ្ងៃ​ទី(​២០​ ខែ​មករា​ ឆ្នាំ​២០១៦។

ទឹក​កក​នៅ​លើ​រូប​ចម្លាក់​បាញ់​ទឹក​នៅ​ឯ​កន្លែង​ Place de la Concorde នៅ​ថ្ងៃ​មួយ​នា​រដូវ​ត្រជាក់​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ នៅ​ថ្ងៃ​ទី​២០​ ខែ​មករា​ ឆ្នាំ​២០១៦។