រូបភាព​ជុំវិញ​ពិភពលោក ០២ មករា ២០២០

ទូកជា​ច្រើន​ត្រូវ​បាន​គេ​អូស​យក​មក​ទុក​នៅ​មាត់​ទឹក​ នៅ​ខណៈ​ដែល​ភ្លើង​ឆេះ​ព្រៃ​កំពុង​កើត​មាន​នៅ​ខាង​ក្រោយ​បឹង Conjola ប្រទេស​អូស្ត្រាលី។

អ្នក​នេសាទ​កំពុង​នេសាទ​ត្រីដោយ​ប្រើ​ស្ន​នៅ​ជិត​បឹង​ Anchar ដែល​ផ្នែក​ខ្លះ​នៃ​បឹង​នេះ​បាន​កក ស្ថិត​នៅ​ជាយ​ក្រុង Srinagar ប្រទេស​ឥណ្ឌា។

ក្រុម​ការងារ​ជួយ​សង្គ្រោះ​កំពុង​ស្វែង​រក​មន្ត្រី​យោធា​ដែល​បាត់​ខ្លួន បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រ Black Hawk បាន​បង្ខំ​ចុះ​ចត​នៅ​តំបន់​ភ្នំ នៅ​ជិត​ទីក្រុង​តៃ​ប៉ិ កោះតៃវ៉ាន់។

មន្ត្រី​បេសកកម្ម​ Shane Fitzsimmons ផ្ដល់​រង្វាន់​កិត្តិយស​ដល់​កូន​​របស់​អ្នក​ពន្លត់​អគ្គិភ័យ Geoffrey Keaton នៅ​ឯ​ពិធី​បុណ្យ​សព​​នៅ​ក្រុង Buxton រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី។ លោក Keaton បាន​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​ឆេះ​ព្រៃ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន។

ទឹក​កក​ដែល​មាន​រាង​ដូច​ខារ៉ាម៉ែល បង្ក​ឡើង​ដោយ​ព្យុះ​បក​បោក​ចេញ​ពី​ការ​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​ នៅ​ជិត​ផ្ទាំង​ទឹកកក​ នៅ​ក្រុង Franz Josef ក្នុង​ឧទ្យាន​ជាតិ Westland Tai Poutini ប្រទេស​នូវែលសេឡង់។

អាវុធហត្ថ​បារាំង​ជម្លៀស​ពួក​បាតុករ​ដែល​អង្គុយ​នៅ​លើ​ផ្លូវ​និង​បិទ​ផ្លូវ​ឡាន​ដឹក​ប្រេង នៅ​ខាង​មុខ​ក្រុមហ៊ុន​ចម្រាញ់​ប្រេងសាំង​ Total របស់​បារាំង នៅ​ទីក្រុង Donges។

ផ្សែង​ភាយ​ឡើង​ចេញ​ពី​បន្ទប់​ទទួល​ភ្ញៀវ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​ដុត​ដោយ​យោធា​គាំទ្រ​អ៊ីរ៉ង់ និង​ក្រុម​អ្នក​គាំទ្រ​របស់​ពួកគេ នៅ​ទីក្រុង​បាក​ដាដ ប្រទេស​អ៊ីរ៉ាក់។

ក្មេង​ប្រុស​ម្នាក់​ប្រមូល​សម្ភារៈ​ចេញ​ពី​គំនរ​សំរាម​ដែល​គេ​បោះ​ចោល​នៅ​មាត់​ទន្លេ Buriganga ក្នុង​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដែស។

អ្នក​រត់​ហាត់​ប្រាណ​ម្នាក់​រត់នៅ​លើ​ភ្នំ Albispass ដែល​មាន​ដើម​ឈើ​គ្រប់​ដណ្ដប់​ដោយ​ទឹក​កក នៅ​ប្រទេស​ស្វ៊ីស។

ទារក​​ម្នាក់​ត្រូវ​បាន​សង្គ្រោះ​ដោយ​ប្រើ​ទូក​ខ្យល់​ ដោយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ បន្ទាប់​ពី​មាន​គ្រោះ​ទឹក​ជំនន់​នៅ​តំបន់​ដែល​​មាន​មនុស្ស​រស់​នៅ ក្នុង​តំបន់ Tangerang ជិត​ទីក្រុង​ហ្សាការតា ប្រទេស​សឥណ្ឌូនេស៊ី។

អ្នក​ថែ​រក្សា​សត្វ​ និង​សត្វ​អូដ្ឋ​ ក្នុង​ពេល​ធ្វើ​តេស្ត​​សត្វ​អូដ្ឋ​​ប្រចាំ​ឆ្នាំ នៅ​សួន​សត្វ ZSL London Zoo ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ទិដ្ឋភាព​ពី​លើ​អាកាស​បង្ហាញ​ឲ្យ​ឃើញ​អ្នក​ជិះ​ស្គី​ម្នាក់ នៅ​ឯ​ឆ្នេរ​សមុទ្រ Praia de Cruz នៅ​កោះ Boa Vista ប្រទេស​កាប់វែរ (Cape Verde)។

ហ្ម​ដំរីកំពុង​តុប​តែង​ដំរី​របស់​ខ្លួន​មុន​ពេល​ចូលរួម​ពិធី​សម្ដែង​សម្រស់​សត្វ​ដំរី​នៅ​ភូមិ Sauraha Chitwan ស្ថិត​នៅ​ប្រមាណ ១៥០ គ.ម​ ភាគ​ពាយ័ព្យ​នៃ​ទីក្រុង​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់។

កម្មករ​សំណង់​កំពុង​លេង​បាល់​ទះ​ បន្ទាប់​ពី​បំពេញ​ការងារ ​នៅ​ជិត​ការដ្ឋាន​សំណង់​មួយ​ នៅ​ភូមិ​មួយ​ក្បែរ​រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា។