រូបភាព​ជុំវិញ​ពិភពលោក ០២ មករា ២០១៨

អ្នកគាំទ្រ​បេក្ខជន​ប្រធានាធិបតី​នៃ​ប្រទេស​ម៉ាដាហ្គាស្កា​​លោក Marc Ravalomanana រត់​គេច​នៅពេល​ដែល​កងកម្លាំង​សន្តិសុខ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​អំឡុង​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធ​ផល​បោះឆ្នោត​ក្នុង​ទីក្រុង​ Antananarivo។

ប្រធានាធិបតី​ចិន​លោក Xi Jinping (កណ្តាល)​ ថ្លែង​នៅ​ក្នុង​កម្ម​វិធី​រំលឹក​ខួប​លើក​ទី​៤០ នៅ​សាល​នៃ​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​។

ភ្នាក់ងារ​ការពារ​ព្រំដែន​និង​គយ​សហរដ្ឋ​អាមេរិក​តម្រង់​កាំ​ភ្លើង​ទៅកាន់​ក្រុម​ជន​ចំណាកស្រុក​ខណ​ដែល​ពួកគេ​កំពុង​ផ្លោះ​របង​ព្រំដែន​ដោយ​ខុស​ច្បាប់​ពី​ម៉ិកស៊ិក​​ចូល​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ២០១៩។

ក្រុម​អ្នក​ជិះ​សេះ​ប្រណាំង​នៅ​ក្នុង​ការ​ប្រណាំង​សេះពូជ​ Arab សុទ្ធ​អំឡុង​ទិវា Moreeb Dune​ ឆ្នាំ​២០១៩​ក្នុង​តំបន់​វាល​ខ្សាច់ Liwa ដែល​មាន​ចម្ងាយ​ប្រមាណ​២៥០​គីឡូម៉ែត​ភាគខាងលិច​ ឈូង​សមុទ្រ​​ Abu Dhabi​ កាលពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ២០១៩។

ស្រ្តី​ម្នាក់​បណ្តើរ​សុនខ​មួយ​ក្បាល​ដែល​ត្រួវ​បាន​លាបពណ៌រោម​យ៉ាង​ស្អាត​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ Shenyang ខេត្ត Liaoning ប្រទេស​ចិន។

ភ្នំភ្លើង​ Anak Krakatau បញ្ចេញ​កម្អែល​ភ្លើង​អំឡុង​ពេល​កំពុង​ផ្ទុះ​នៅ​ខេត្ត Lampung​ ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ២០១៩។

សាសនិក​ម្នាក់​ផ្លុំ​ផ្សែងបារី​នៅ​លើ​រូបសំណាក La Santa Muerte (ព្រះ​នៃសេចក្តី​ស្លាប់) ក្នុង​រូប​រាង​ជាង​គ្រោង​ឆ្អឹង​ ដែល​ជា​ផ្នែក​មួយ​នៃ​ពិធី​លាង​ជម្រះ​ក្នុង​ស្រុក​ Tepito ទីក្រុង​ម៉ិកស៊ិក​ប្រទេស​ម៉ិក​ស៊ិក​កាលពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ២០១៩។