រូបភាពជុំវិញពិភពលោក ០២ មករា ២០១៨

អ្នក​ដំណើរ​រថយន្តក្រុង​ឥណ្ឌូណេស៊ី​កំពុង​មើល​ភ្នំភ្លើង​ Sinabung ផ្ទុះ​នៅ​ទីក្រុង​ Karo ភាគ​ខាងជើង​កោះ​ស៊ូម៉ាត្រា។

អ្នក​ពន្លត់​អគ្គិភ័យ​នៃ​នាយកដ្ឋាន ​Fire Department បុរី​ញូវយ៉ក (FDNY) ពន្លត់​ភ្លើង​ក្នុង​អគារ​ស្នាក់នៅ​មួយ​នៅ​ទីក្រុង Bronx​ បុរី​ញូវយ៉ក។

បុរស​ម្នាក់​កំពុង​ត្រៀម​ខ្លួន​សម្តែង​នៅ​ខាងក្រោយ​ឆាក​នៅ​ក្នុង​ពិធី​បុណ្យ​ Cochin Carnival លើកទី​៣៤ ដែល​ត្រូវ​បាន​រៀបចំ​រៀង​រាល់ឆាំ្ន​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​នៅ​ Fort Kochi ភាគខាងត្បូង​រដ្ឋ Kerala ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃទី​០១ មករា ២០១៨។

រថយន្ត​ដែល​ត្រូវ​បាន​ឆេះ​ខ្លោច​​ត្រូវ​បាន​គេ​ឃើញ​នៅ​កន្លែង​ចតរថយន្ត​មួយ​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​កាលពី​ថ្ងៃអាទិត្យ​នៅ King's Dock ទីក្រុង​ Liverpool ចក្រភព​អង់គ្លេសកាលពី​ថ្ងៃទី​០១ មករា ២០១៨។

កាំជ្រួច​ត្រូវ​បាន​បាញ់​នៅ​ St. Vitus Cathedral លើ​ប្រាសាទ Prague Castle សាធារណរដ្ឋ​ឆែក ដើម្បី​ស្វាគមន៍​ថ្ងៃទី​០១​ នៃ​ឆ្នាំ​ថ្មី ២០១៨។

បុរស​រងរបួស​ម្នាក់​ត្រូវ​បាន​គេ​បី​បន្ទាប់​ពី​ការវាយ​ប្រហារ​តាមអាកាស​មួយ​នៅ​តំបន់ Arbin ​កាន់កាប់ដោយ​ក្រុម​ឧទ្ទាម​ នៅ​ភាគ​ខាងកើត​តំបន់ Ghouta ជាយរដ្ឋធានី Damascus​ ប្រទេស​ស៊ីរី​កាលពី​ថ្ងៃទិ​០២ មករា ២០១៧។

រលក​ដ៏​ខ្ពស់​មួយ​បក់​បោក​ជញ្ជាំង​​នៅ​កំពង់ផែនេសាទ​ក្នុង​ទីក្រុង​​ Pornic ប្រទេស​បារាំង​ខណ​ដែល​ព្យុះ Carmen បាន​ឆ្លងកាត់​ឆ្នេរ​អាត្លង់ទិក​នៃ​ប្រទេស​បារាំង​កាលពី​ថ្ងៃទី០១ មករា ២០១៨។