រូបភាពជុំវិញពិភពលោក ១៩ មករា ២០២០
បាតុករប្រឆាំងនឹងរដ្ឋាភិបាលបិទស្ពាន និងដុតកង់ឡាននៅក្នុងក្រុង Nasiriyah ប្រទេសអ៊ីរ៉ាក់។
ទាហានកិត្តិយសសែងក្តារមឈូសរបស់ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះអ៊ុយក្រែន១១នាក់ ដែលបានជិះយន្តហោះ Boeing 737-800 នៅអាកាសយានដ្ឋានអន្តរជាតិ Borispil ក្នុងប្រទេសអ៊ុយក្រែន។
ម៉ាស៊ីនរ៉ុក្កែត SpaceX Falcon 9 កម្ទេចខ្លួនឯងនៅក្នុងការធ្វើតេស្តមួយបន្ទាប់ពីហោះចេញពីមជ្ឈមណ្ឌលអាកាស Kennedy ក្នុងក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក។
ខ្មាឃ្មុំអូស្ត្រាលីដែលរងរបួសមួយក្បាលអង្គុយនៅក្នុងឧទ្យាន Kangaroo Island Wildlife Park ក្នុងក្រុងParndana កោះ Kangaroo ប្រទេសអូស្ត្រាលី។
បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រេនម្នាក់យំនៅក្បែរក្តារមឈូសរបស់បុគ្គលិកនៅលើយន្តហោះ Boeing 737-800 ដែលបានធ្លាក់នៅជាយក្រុងតេហេរ៉ង់ នៅក្នុងពិធីបុណ្យសពនៅអាកាសយានដ្ឋានអន្តរជាតិ Borispil ក្នុងប្រទេសអ៊ុយក្រែន។
នេះជាទិដ្ឋាភាពពីលើអាកាសនៃតំបន់ Buso Buso ក្នុងប្រទេសហ្វីលីពីន ដែលគ្របដណ្តប់ទៅដោយកម្ទេសផេះ បន្ទាប់ពីមានការផ្ទុះភ្នំភ្លើង Taal។
បាតុករម្នាក់ត្រូវបានប៉ូលិសប្រើកាណុងបាញ់ទឹកដាក់ នៅក្នុងការតវ៉ាមួយប្រឆាំងនឹងក្រុមអ្នកកាន់អំណាចដែលរងការចោទប្រកាន់ថាបាននាំប្រទេសលីបង់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច នៅក្នុងក្រុង Beirut ប្រទេសលីបង់។
(ពីឆ្វេងទៅស្តាំ) កីឡាករ Marcus Plank របស់អូទ្រីស កីឡាករ Artem Bazhin របស់រុស្ស៊ី កីឡាករ Erik Wahlberg របស់ស៊ុយអែត និងកីឡាករ Andrei Gorbachev របស់រុស្ស៊ី ប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការជិះស្គីបុរសសេរី (Freestyle Skiing Men's Ski Cross) នៅឧទ្យាន Villars Winter Park ក្នុងការប្រកួតកីឡាអូឡាំពិកយុវជនក្នុងរដូវរងា នៅក្នុងប្រទេសស្វ៊ីស។
លោក Michel Dietlin ដឹកនាំការសម្តែងតន្ត្រីមួយនៅខាងក្រៅមហោស្រព Palais Garnier ក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។
អ្នកលក់ថាសចម្រៀងអង្គុយចាំលក់នៅតូបរបស់លោកក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
កុមារៗលេងព្រិលនៅឧទ្យានមួយក្នុងក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។
ក្រុមអ្នកជួយសង្គ្រោះជ្រមុជក្មេងប្រុសម្នាក់ចូលទៅក្នុងទឹកកកក្នុងទន្លេ Neva ក្នុងពេលប្រារព្ធពិធីបុណ្យប្រពៃណី Epiphany នៅក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី។
អ្នករត់ប្រណាំងប្រកួតនៅលើស្ពានឆ្លងសមុទ្រ Bandra-Worli នៅក្នុងការរត់ប្រណាំងម៉ារ៉ាតុនមួយ នៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។