រូបភាព​ជុំវិញ​ពិភពលោក ១៨ មករា ២០១៩

បុរស​ម្នាក់​លី​ធុង​ទឹក​ទទេ​នៅ​ក្នុង​ស្រុក Eastleigh ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេយ៉ា។

An injured protester grieves in pain as police fire tear gas to disperse protesting members of the Inter University Students Federation during an anti-government protest in Colombo, Sri Lanka.
 

សត្វ​សេះ​មាន​ឈ្មោះ​ថា Readly Express ត្រូវ​បាន​លាង​សម្អាត​មុន​ពេល​ចាប់​ផ្ដើម​ហាត់​ជាមួយ​​លោក Timo Nurmos មួយ​សប្តាហ៍​មុន​ពេល​ការ​ប្រកួត Prix d'Amerique នៅ​ទីក្រុង Mortrée ប្រទេស​បារាំង។

កង​កម្លាំង​ទាហាន​ប៉ារ៉ា​(ឆ័ត្រ​យោង) ដើរ​ក្បួន​ក្នុង​ពេល​សម​សម្រាប់​ការ​ប្រារព្ធ​«ទិវា​សាធារណរដ្ឋ»​នៅ​ភ្នំ Raisina ដែល​ជា​ទីតាំង​អំណាច​របស់​រដ្ឋាភិបាល ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា។

រថ​ភ្លើង​ល្បឿន​លឿន​នៅ​កន្លែង​ជួស​ជុល​មុន​ពេល​ការ​ធ្វើ​ដំណើរ​​ក្នុង​​​រដូវ​ផ្ការីក​មក​ដល់​​ គឺ​ពិធី​បុណ្យ​ចូល​ឆ្នាំចិន នៅ​ទីក្រុង Guangzhou ខេត្ត Guangdong ប្រទេស​ចិន។

សិស្ស​និស្សិត​បង្ហាញ​ស្នាដៃ​អក្សរ​សរសេរ​ដោយ​ដៃ​​ក្រោយ​ពេល​មាន​ការ​រៀប​ចំ​ពិធី​សរសេរ​អក្សរ​​ចិន​ដោយ​ដៃ​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ឆ្នាំ​ជ្រូក នៅវិទ្យាល័យ Tsun Jin ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

Russian Sergeant Vadim Shishimarin listens to a translator's words in the defendant's box during his trial on charges of war crimes for having killed a civilian, at the Court of Appeal in Kyiv, Ukraine.

ស្ត្រី​ជនជាតិ​ប៉ាឡេស្ទីន​និង​យុវជន​​មក​ពី​ភូមិ Kfar Qaddum ជិតទី​​ក្រុង Nablus ក្នុង​តំបន់​ West Bank ប៉ះ​ទង្គិច​ជាមួយ​ទាហាន​អ៊ីស្រាអែល​​ នៅ​ពេល​ពួក​គេ​​ព្យាយាម​រំដោះ​យុវជន​ម្នាក់​ពី​មន្ទីរ​ឃុំ​ឃាំង ក្នុង​ពេល​មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​បន្ទាប់​ពី​មាន​​ការ​ធ្វើ​បាតុកម្ម​រយៈ​ពេល​មួយ​សប្ដាហ៍ប្រឆាំង​នឹង​ការ​ដក​ហូត​ដី​​ពី​ជន​ប៉ាឡេស្ទីន​ ដោយ​​អ៊ីស្រាអែល។

មនុស្ស​កំពុង​ដើរ​ទៅ​កាន់​ទន្លេ Jordan ដើម្បី​ចូលរួម​ក្នុង​ពិធី​លាង​បាប នៅ​ទីតាំង​ Qasr el-Yahud ជិត​ក្រុង Jericho នៅ​តំបន់​ West Bank ដែល​គ្រប់​គ្រង​ដោយ​អ៊ីស្រាអែល។

បាតុករ​ស៊ូដង់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពេល​ពួក​គេ​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ ក្នុងទីក្រុង​ខាទុំ ប្រទេស​ស៊ូដង់។

បុរសម្នាក់​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​បុគ្គលិក​ក្រុម Google មក​ពី​ប្រទេស​ចិន បាន​ឈ្លោះ​ជាមួយ​ស្ត្រី​​ពី​សមាគ​ «ស្ត្រី​មក​ពី​តំបន់​ទីបេ» ក្នុង​ពេល​ធ្វើ​ការ​តវ៉ា​ឲ្យ​ដក​ការ​រឹតត្បិត​ប្រព័ន្ធ​ស្វែង​រក​ព័ត៌មាន​ចិន នៅ​ខាង​ក្រៅ​ការិយាល័យ​ក្រុម​ហ៊ុន Google ក្នុង​ទីក្រុង​ Manhattan នៃ​រដ្ឋ​ញូវយ៉ក។

ប្រធានាធិបតី​បារាំង Emmanuel Macron កំពុង​សម្លឹង​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​មាន​អភិបាល​ក្រុង​ចំនួន​៦០០​នាក់​ចូល​រួម​មក​ពី​តំបន់​រដ្ឋបាល Occitania ដើម្បី​បង្ហាញ​ដំណោះ​ស្រាយ​ដល់​ម្ចាស់​ឆ្នោត​ដែល​បាន​ប្តឹង​តវ៉ា នៅ​ទីក្រុង Souillac ប្រទេស​បារាំង។