រូបភាពជុំវិញពិភពលោក ១៧ មករា ២០២០
អ្នកភូមិក្មេងម្នាក់ធ្វើការនៅលើទីវាលដាំពោតនៅភូមិ Murkata ស្រុក Morigaon ស្ថិតនៅប្រមាណ ៧០ គ.ម ពីទីក្រុង Guwahati ប្រទេសឥណ្ឌា។
កូនខ្លាឃ្មុំផែនដា កើតនៅឆ្នាំ២០១៩ កំពុងលេងនៅជិតកន្លែងដែលមានការតុបតែងសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នៅថ្ងៃទី២៥ មករា នៅកន្លែងបង្កាត់ពូជខ្លាឃ្មុំ Shenshuping នៃឧទ្យានជាតិ Wolong ខេត្ត Wenchuan ប្រទេសចិន។
ហ្វូងមនុស្សដែលធ្វើការបួងសួងកំពុងដើរតាមមេដឹកនាំកំពូល Ayatollah Ali Khamenei ក្នុងការបួងសួងនៅថ្ងៃសុក្រ នៅឯព្រះវិហារ Grand Mosque នៅទីក្រុងតេហេរ៉ង់។
ឆ្មាមួយក្បាលកំពុងស្ងាបនៅពេលវាអង្គុយនៅចន្លោះដើមឈើដែលប្រឡាក់ទៅដោយផេះ និងអាគារដែលរងការប៉ះពាល់ពីការផ្ទុះភ្នំភ្លើង Taal នៅភូមិ Buso Buso ប្រទេសហ្វីលីពីន។
លោក Hunter Carey មកពីសហរដ្ឋអាមេរិកកំពុងហ្វឹកហាត់ជិះស្គី សម្រាប់ការប្រកួតជិះស្គីយុវជនរដូវរងា ឆ្នាំ ២០២០ នៅឧទ្យាន Leysin ក្រុង Leysin ប្រទេសស្វ៊ីស។
ក្រុមជនភៀសខ្លួននិងជនចំណាកស្រុកដុតធុងសំរាម និងស្រែកពាក្យស្លោក នៅពេលពួកគេធ្វើបាតុកម្មនៅខាងក្រៅជំរំ Moria បន្ទាប់ពីមានការចាក់សម្លាប់បុរសអាយុ២០ឆ្នាំម្នាក់មកពីប្រទេសយេម៉ែន នៅកោះLesbos ប្រទេសក្រិក។
លោកសង្ឃនៃសាសនាគ្រិស្តបួងសួងទៅកាន់ឆ្កែមួយក្បាល នៅថ្ងៃបុណ្យសត្វនៅអេស្ប៉ាញ គឺពិធីបុណ្យរបស់អ្នកមានបុណ្យ Anthony នៅខាងក្រៅព្រះវិហារគ្រិស្តសាសនា San Anton ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
ក្មេងអំបូរជន Samburu ប្រើដំបងឈដើម្បីវាយទៅលើហ្វូងសត្វកណ្ដូបខ្សាច់ ដែលហើរនៅលើអាកាស នៅពេលគាត់ឃ្វាលសត្វអូដ្ឋនៅជិតភូមិ Sissia ស្រុក Samburu ប្រទេសកេនយ៉ា។ សត្វកណ្ដូបនេះកំពុងគំរាមកំហែងដល់ដំណាំកសិកម្មនៅតំបន់អាហ្វ្រិកខាងកើត។
ក្រុមអ្នកពន្លត់ភ្លើងចូលរួមបាតុកម្មដើម្បីប្រឆាំងនឹងការវាយប្រហារលើពួកគេ ក្នុងពេលពួកគេធ្វើអន្តរាគមន៍នៅទីក្រុង Strasbourg នៅភាគខាងកើតនៃប្រទេសបារាំង។
រថភ្លើងមួយគ្រឿងចាកចេញពីស្ថានីយ៍ បន្ទាប់ពីថ្ងៃលិច នៅទីក្រុង Frankfurt ប្រទេសបារាំង។