រូបភាព​ជុំវិញ​ពិភពលោក ១៧ មករា ២០១៦

សុនខ​មួយ​ក្បាល​ត្រូវ​បាន​គ្រប​ដណ្តប់​ទៅ​ដោយ​ទឹកកក បន្ទាប់​ពី​វា​ចំណាយ​ពេល​មួយ​យប់​ក្នុង​វាល​លំហ​ជាមួយ​នឹង​ម្ចាស់​របស់​វា នៅ​រមណីយដ្ឋាន​ជិះ​ស្គី​ឈ្មោះ​ថា Val-Cenis។ សុនខ​នេះ​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ប្រកួត​ក្នុង​វគ្គ​ទី១២​នៃ​ការ​ប្រកួត​ស្គី​ទឹកកក​កាត់​ជ្រលង​ភ្នំ Alps ឈ្មោះ​ថា La Grande Odyssee នៅ​ក្នុង​រមណីយដ្ឋាន​ស្គី Val-Cenis ប្រទេស​បារាំង។

ប៉ូលិស​កុបកម្ម​របស់​តួកគី​ប្រើប្រាស់​ឡាន​ទឹក​ដើម្បី​បំបែក​បាតុករ Kurd​ ក្នុង​ពេល​តវ៉ា​មួយ​នៅ​ក្នុង​ក្រុង Diyarbakir ប្រឆាំង​នឹង​បម្រាម​មួយ​ក្នុង​ស្រុក Sur និង​ប្រតិបត្តិការ​សន្តិសុខ​នៅ​ក្នុង​តំបន់។

ក្មេងៗ​ដើរ​រក​ផ្លាស្ទិច​ដែល​អាច​កែ​ឆ្នៃ​បាន​នៅ​ក្នុង​ប្រឡាយ​មួយ​ក្នុង​ក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន។

ក្មេង​ប្រុស​ម្នាក់​តម្រង់​កាំភ្លើង RPG នៅ​កន្លែង​តាំង​ពិព័រណ៍​អាវុធ​មួយ ក្នុង​ក្រុង St.Petersburg ប្រទេស​រុស្ស៊ី។

អ្នក​កាន់​សាសនា​ឥស្លាម​ធ្វើ​ការ​បួងសួង​ បន្ទាប់​ពី​បាន​ឡើង​ជិះ​រថភ្លើង​ដែល​ចង្អៀត​ខ្លាំង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ជំនុំ​សាសនា​ឥស្លាម នៅ​វគ្គ​ចុង​ក្រោយ នៅ​ក្នុង​ក្រុង Tongi ប្រទេស​បង់ក្លាដែស។

បុរស​ម្នាក់​ជិះ​សេះ​កាត់​ភ្នក់​ភ្លើង ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​ឧទ្ទិស​ដល់​ លោក Anthony the Abbot នៅ​ក្នុង​ក្រុង San Bartolome de Pinares ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦។

បុរស​ម្នាក់​ដើរ​ជាមួយ​ក្មេង​ម្នាក់​ បន្ទាប់​ពី​មាន​ព្រិល​ធ្លាក់​នៅ​ឧទ្យាន Bradgate នៅ​ក្នុង​ភូមិ Newtown Linford កណ្តាល​ប្រទេស​អង់គ្លេស។

ពលករ​ម្នាក់​លី​ផ្កា​កុលាប​ក្រហម​មួយ​បាច់​នៅ​ផ្សារ​លក់​ផ្កា​បោះ​ដុំ​មួយ​នៅ​ក្នុង​ក្រុង Lahore ប្រទេស​ប៉ាគីស្ថាន។

កីឡាករ Henrik Kristoffersen របស់​ន័រវែស (Norway) បាន​បុក​របាំង​ នៅ​ក្រោយ​ជ័យជម្នះ​របស់​លោក​ក្នុង​ការ​ប្រកួត Alpine Skiing World Cup ប្រភេទ​បុរស នៅ​ក្នុង​ក្រុង Wengen ប្រទេស​ស៊្វីស។

បក្សី​មួយ​ប្រភេទ​ពាំ​គ្រាប់​ពោត​ នៅ​ក្នុង​ព្រៃ​ នៅ​ជាយ​ក្រុង Novogrudok ប្រទេស​បេឡារុស។

ស្រ្តី​ម្នាក់​តុបតែង​ជា​ The Milkmaid បេះ​ផ្កា​ដែល​គេ​ដាក់​នៅ​ពី​មុខ​ព្រះ​រាជវាំង​នៅ​ទីលាន Dam ដើម្បី​សាទរ​ការ​ផ្តើម​នៃ​រដូវ​ផ្កា Tulip នៅ​ក្នុង​ក្រុង​អាំស្ទែដាំ (Amsterdam) ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦។

កីឡាករ Nico Walther (នៅ​មុខ​គេ) កីឡាករ Marko Huebenbecker កីឡាករ Christian Poser និង​កីឡាករ Eric Franke របស់​អាល្លឺម៉ង់​សាទរ​ បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​ប្រណាំង​កីឡា​រដូវ​ទឹកកក ក្តាររអិល​ដែល​មាន​មនុស្ស​បួន​នាក់ នៅ​ក្នុង​ក្រុង Park រដ្ឋ Utah សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦។