រូបភាពជុំវិញពិភពលោក ១៥ មករា ២០១៨
កម្អែលភ្នំភ្លើងហូរចេញពីភ្នំភ្លើង Mayon នៅពេលភ្នំភ្លើងនេះផ្ទុះនៅក្នុងក្រុង Legazpi។ ប្រទេសហ្វីលីពីនបានឈានដល់កម្រិតប្រកាសអាសន្ន ដែលភ្នំភ្លើងដ៏សកម្មក្នុងប្រទេសនេះបានផ្ទុះពីរដងក្នុងរយៈពេល២៤ម៉ោង។ នេះមានន័យថា ការផ្ទុះដ៏ខ្លាំងដែលអាចមានគ្រោះថ្នាក់អាចនឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
លោកស្រី Vezire Gjeladini ដែលជាស្ត្រីកូសូវ៉ូអាល់បានីវ័យ៧៦ឆ្នាំថើបរូបកូនរបស់គាត់នៅលើកន្លែងបញ្ចុះសពរបស់ជនរងគ្រោះនៃការសម្លាប់រង្គាល Racak ក្នុងប្រទេសកូសូវ៉ូ។ នៅក្នុងឆ្នាំ១៩៩៩ ជនស៊ីវិលអាល់បានី៤៥នាក់ត្រូវបានកងកម្លាំង Serb សម្លាប់ នៅក្នុងភូមិ Racak។
មនុស្សម្នាមើលការសម្តែងឈុតមួយនៅក្នុងអណ្តូងមរណៈនៅក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។
ក្មេងៗប៉ាឡេស្ទីនលេងនៅក្នុងផ្ទះរបស់ពួកគេនៅក្នុងជំរំជនភៀសខ្លួន Al-Shati ក្នុងក្រុង Gaza។
មនុស្សម្នាឈរនៅក្បែរបង់កៅអីដែលមានកម្ពស់៦ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ នៅក្បែរក្រុង Oy-Mittelberg ប្រទេសអាល្លឺម៉ង់។
សត្វបក្សីម្យ៉ាងចឹកស្លែមួយចេញពីជញ្ជាំងនៃទន្លេ Main ក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
អ្នកភូមិម្នាក់បោកគោមួយក្បាល ក្នុងពិធីបុណ្យ Jallikattu ប្រពៃណី នៅក្នុងភូមិ Palamedu រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។
នៅក្នុងរូបភាពដែលផ្តល់ដោយក្រសួងដឹកជញ្ជូនចិន នាវាដឹកប្រេងអ៊ីរ៉ង់ឈ្មោះថា Sanchi កំពុងតែឆេះ និងលិចពាក់កណ្តាលនៅក្នុងសមុទ្រចិនខាងកើត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
អ្នកលក់តាមផ្លូវ លក់បង្គានៅឆ្នេរ Galle Face នៅក្នុងក្រុង Colombo ប្រទេសស្រីលង្កា។