រូបភាពជុំវិញ​ពិភពលោក ១៥ មករា ២០១៩

រថយន្ត​ជាច្រើន​ត្រូវ​បាន​គេ​ដុត នៅ​ទីតាំង​ដែល​មាន​ការ​បាញ់កាំ​ភ្លើង​និង​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។ ខ្មាន់​កាំភ្លើង​បាន​សម្រុក​ចូល​សណ្ឋាគារ​​មួយ​និង​អគារ​ការិយាល័យ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ប្រាំ​នាក់។

កងកម្លាំង​សន្តិសុខ​កេនយ៉ា​ជួយ​ជម្លៀស​មនុស្ស​​បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​និង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​កើត​មាន​ក្នុង​សណ្ឋាគារ​ Dusit D2 ប្រទេស​ណៃរ៉ូប៊ី។

ប្រធានាធិបតី ​ដូណាល់ ត្រាំ ថ្លែង​នៅ​តុអាហារ​សម្រាប់​ជើង​ឯក​បាល់ទាត់​លោក Clemson Tigers ក្នុង​សេតវិមាន​​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៩។

កុមារ​រង់ចាំ​មើល​ការជល់​គោ​នៅ​ក្នុង​ទិវា Maghesangranti ដើម្បី​ចាប់​ផ្តើមខែ​បរិសុទ្ធ Magh ក្នុង​ភូមិ Talukachandani ស្រុក Nuwakot ទីក្រុង​ Kathmandu ប្រទេស​នេប៉ាល់។

បាតុករ​ម្នាក់​លើក​ដៃ​ខណ​ដែល​លោក​បី​សុនខ​មុន​នឹង​មាន​បាតុកម្ម​ដុត​ភ្លើង​ក្នុងទីក្រុង​ Harare ប្រទេស​ស៊ីមបាវ៉េ។

កងកម្លាំង​សន្តិសុខអាហ្វហ្គានីស្ថាន​ប្រមូល​ផ្តុំ​នៅ​ថ្ងៃបន្ទាប់​នៅ​ទីតាំង​ដែល​ត្រូវ​បាន​វាយប្រហារ​នៅ​ក្នុង​ទីក្រុង​កាប៊ុល។ គា្រប់​បែក​ត្រូវ​បាន​ផ្ទុះ​នៅ​ក្នុងរថយន្ត​កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

តារា​បង្ហាញ​ម៉ូត​ម្នាក់​បង្ហាញ​ការ​ច្នៃ​ប្រឌិត​ដោយ​ Irene Luft អំឡុង​ការ​បង្ហាញ​ម៉ូត​ទីក្រុង​បែរឡាំង​ឆ្នាំ​២០១៩។

ស្រ្តី​ជនជាតិ​ឥណ្ឌា​ហិណ្ឌូតាមីល​ចម្អិន​ម្ហូប​ដើម្បី​អបអរ​ពិធី​បុណ្យ​ច្រូត​កាត់ Pongal នៅ​តំបន់ Dharavi ដែល​ជា​តំបន់​អនាធិបតេយ្យ​ធំបំផុតមួយ​ក្នុង​ពិភពលោក​ក្នុង​ទីក្រុង​ Mumbai។

ផ្នែក​មួយ​នៃ​ស្ពាន​ Tappan Zee ដែល​ចាស់ទ្រុឌទ្រោម​ត្រូវបាន​គេ​បំផ្ទុះ​ក្នុង​ទីក្រុង​ Tarrytown បុរី​ញូវយ៉ក។