រូបភាព​ជុំវិញ​ពិភពលោក ១៤ មករា ២០១៨

អ្នក​គោរព​សាសនា​ឥស្លាម​ចាកចេញ​ទៅ​ផ្ទះ​វិញ​តាម​រថភ្លើង​ដ៏​ចង្អៀត​មួយ​ បន្ទាប់​ពី ចូលរួម​ថ្ងៃ​ចុង​ក្រោយ​នៃ​ថ្ងៃ​អធិដ្ឋាន ​Bishwa Ijtema ដែល​ជា​ថ្ងៃ​ជួបជុំ​អ្នក​គោរព​សាសនា​ឥស្លាម​ទូទាំង​ពិភពលោក​ នៅ​ក្នុង​ក្រុង Tongi ប្រទេស​បង់ក្លាដែស។

យន្តហោះ​ដឹក​អ្នក​ដំណើរ​ឈ្មោះ Pegasus Airlines Boeing 737 ជាប់​នៅ​នឹង​ភក់​នៅ​ទំនប់​ការពារ​ទឹក​ មួយ​ថ្ងៃ​បន្ទាប់​ពី​រអិល​ចេញ​ពី​ផ្លូវ​ចុះ​ចត នៅ​ព្រលាន​យន្តហោះ Trabzon នៅ​ឆ្នេរ Black Sea ប្រទេស​តួកគី។

អ្នក​ដើរ​ព្យុះហយាត្រា​ឆ្លង​កាត់​ផ្លូវ​ដ៏​មមាញឹក​មួយ បន្ទាប់​ពី​ងូត​ទឹក​អម្រិត​នៅ​ទន្លេ Hooghly River នៅ​ថ្ងៃ​ធ្វើ​ពិធីបុណ្យ Makar Sankranti នៅ​ក្នុង​ក្រុង Kolkata ប្រទេស​ឥណ្ឌា។

កីឡាករ Giniel De Villiers មក​ពី​អាហ្វ្រិក​ខាង​ត្បូង និង​កីឡាករ Dirk Von Zitzewitz មក​ពី​អាល្លឺម៉ង់ ប្រកួត​នៅ​ក្នុង​ជុំ​ទី៧​នៃ​ការ​ប្រកួត Dakar Rally ឆ្នាំ២០១៨ ចាប់​ពី​ក្រុង La Paz ដល់​ក្រុង Uyuni ប្រទេស​បូលីវី កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

សាច់​ញាតិ​កាន់​ទុក្ខ​ក្នុង​ពេល​ពិធី​បុណ្យ​សព​របស់​លោក Abdullah Zeidan ដែល​ជា​អ្នក​នេសាទ​វ័យ​៣៣ឆ្នាំ នៅ​ក្នុង​ក្រុង Gaza កាលពី​ថ្ងៃទី១៣ ខែមករា​ ឆ្នាំ២០១៨។ ក្រុម​មន្ត្រី​ប៉ាឡេស្ទីន​បាន​និយាយ​ថា លោក Abdullah ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ទាហាន​អេហ្ស៊ីប​នៅ​ពេល​រាត្រី ដោយ​មិន​មាន​មូលហេតុ​ច្បាស់​លាស់ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ភ្លាមៗ​ចំពោះ​ឧប្បត្តិហេតុ​មួយ​នេះ។

គ្រូ​បង្វឹក​ម្នាក់​ឈរ​នៅ​លើ​ដើម​ឈើ​មើល​ការប្រកួត FIS Alpine World Cup Women នៅ​ក្នុង​ក្រុង Bad Kleinkirchheim ប្រទេស​អូទ្រីស។

បុរស​ម្នាក់​ពិនិត្យ​មើល​ឆ្មា Bengal ក្នុង​ពេល​តាំង​បង្ហាញ Paris Animal Show នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

កីឡាករ Diego Martin Duplessis មក​ពី​អាហ្សង់ទីន​ជិះ​ម៉ូតូ​ហុងដា​របស់​ខ្លួន​ក្នុង​ជុំ​ទី៧​នៃ​ការ​ប្រកួត Dakar Edition លើក​ទី៤០ ​ចាប់​ពី​ក្រុង La Paz ដល់​ក្រុង Uyuni ប្រទេស​បូលីវី កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

ប្រុសៗ​ចាក់​ទឹក​ត្រជាក់​លើ​ខ្លួន​ ក្នុង​ពិធី​ទ្រាំ​នឹង​ទឹក​ត្រជាក់​ប្រចាំ​ឆ្នាំ ដើម្បី​ធ្វើ​ឲ្យ​ព្រលឹង​របស់​ពួកគេ​មាន​ភាព​បរិសុទ្ធ និង​បួងសួង​ឲ្យ​មាន​ទ្រព្យធន​នៅ​ក្នុង​ឆ្នាំ​ថ្មី នៅ​កន្លែង​ទី​សក្ការៈ​ Kanda Myojin នៅ​ក្នុង​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

បុរស​ម្នាក់​តុបតែង​ជា​បិសាច​ដើរ​ក្បួន​ជាមួយ​នឹង​អ្នក​ដទៃ​ទៀត​ក្នុង​ពិធីបុណ្យ​បិទ​មុខ Iberian នៅ​ក្នុង​ក្រុង Viana do Bolo ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

ប៉ូលិស​ធ្វើ​ការ​ស៊ើបអង្កេត​នៅ​ក្បែរ​រូបសំណាក Christ of the Pacific ដែល​ឆេះ​ពាក់​កណ្តាល បន្ទាប់​ពី មាន​ការ​អគ្គិភ័យ​មួយ​នៅ​គ្រឹះ​ខាង​ក្រោម​របស់​រូបសំណាក​នេះ នៅ​ក្នុង​ក្រុង Lima ប្រទេស​ប៉េរូ កាលពី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។