រូបភាព​ជុំវិញ​ពិភពលោក ១៣ មករា ២០១៩

ក្មេង​ម្នាក់​ដេក​នៅ​លើ​ភួយ​ក្បែរ​ការដ្ឋាន​សាងសង់​មួយ​នៅ​ក្នុង​ក្រុង New Delhi ប្រទេស​ឥណ្ឌា។

មនុស្សម្នា​ប្រកួត​ជិះ​ស្គី​ដើម្បី​ដណ្តើម​យក​ពានរង្វាន់ IBU Biathlon World Cup ក្នុង​ក្រុង Oberhof ប្រទេស​អាល្លឺម៉ង់។

បព្វជិត​ហិណ្ឌូ​ជនជាតិ​ឥណ្ឌា​ម្នាក់​ជក់​បារី​ក្នុង​តង់​របស់​លោក នៅ​ក្នុង​សហគមន៍ Juna Akhara នៅ​ក្នុង​ពិធីបុណ្យ Kumbh Mela ក្នុង​ក្រុង Allahabad ប្រទេស​ឥណ្ឌា។

គ្រួសារ​មួយ​រំអិល​ព្រិល​លេង​នៅ​ពី​មុខ​រដ្ឋសភា​អាមេរិក ខណៈ​ដែល​ព្រិល​បន្ត​ធ្លាក់​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ការ​ព្រមាន​ពី​ព្យុះព្រិល​ទឹកកក​នៅ​តែ​បន្ត​មាន​ រហូត​ដល់​ម៉ោង​៦ល្ងាច ថ្ងៃ​អាទិត្យ ហើយ​គេ​រំពឹង​ថា នឹង​មាន​ព្រិល​ធ្លាក់​បន្ថែម​ទៀត។

បុរសៗ​កាន់​ដុំ​ទឹកកក​ ក្នុង​ពិធីបុណ្យ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ព្រលឹង​មាន​ភាព​បរិសុទ្ធ និង​បួងសួង​សុំ​សុខភាព​ល្អ នៅ​កន្លែង​គោរព​បូជា Teppozu Inari ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ស្ត្រី​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ក្នុង​រឿង​ល្ខោន Snow Maiden ជិះ​កង់​ក្នុង​ពេល​ប្រារព្ធ​ពិធី​ឆ្នាំ​ចាស់​ថ្មី (Old New Year) នៅ​ទីលាន Dvortsovaya ក្នុង​ក្រុង St.Petersburg ប្រទេស​រុស្ស៊ី។

ក្មេង​ប្រុស​ប៉ាឡេស្ទីន​ម្នាក់​អូស​លា​របស់​ខ្លួន នៅ​ក្នុង​ភូមិ Ein Hajla ដែល​គេ​បោះបង់​ចោល។

អ្នក​ភូមិ​ក្នុង​តំបន់ Kashmir ចូលរួម​ពិធីបុណ្យសព​របស់​លោក​មេបញ្ជាការ​ក្រុម​ឧទ្ទាម Zeenatul Islam នៅ​ក្នុង​ភូមិ Sugan។ បាតុកម្ម​ប្រឆាំង​នឹង​ឥណ្ឌា​ដ៏​ធំ និង​ការ​ប៉ះ​ទង្គិច​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់ Kashmir ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​១៦នាក់​បាន​ស្លាប់។

ក្មេង​តម្រង់​កាំភ្លើង​សូវៀត​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២ នៅ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​យោធា​មួយ​ ដើម្បី​អបអរ​ខួប​៧៥ឆ្នាំ​នៃ​ការ​បញ្ចប់​ការ​ហ៊ុំព័ទ្ធ​យោធា​ដែល​គេ​ហៅ​ថា Siege of Leningrad ក្នុង​សង្គ្រាម​លោក​លើក​ទី២ នៅ​ទីលាន Dvortsovaya ក្រុង St.Petersburg ប្រទេស​រុស្ស៊ី។

មនុស្ស​ម្នា​ដើរ​កាត់​ព្រះវិហារ​ឥស្លាម Sheikh Zayed Grand Mosque នោ​ក្នុង​ក្រុង Abu Dhabi ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។