រូបភាពជុំវិញពិភពលោក ១២ មករា ២០២០
មនុស្សម្នាមើលកម្អែល និងផ្សែងដែលកើតមានឡើងនៅពេលផ្ទុះភ្នំភ្លើង Taal នៅក្នុងក្រុង Tagaytay ខេត្តCavite ប្រទេសហ្វីលីពីន។
អ្នកកាន់សាសនាឥស្លាមចាកចេញ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធី Akheri Munajat នៅក្នុងការប្រមូលផ្តុំរបស់ជនមូស្លីមប្រចាំឆ្នាំដែលមានឈ្មោះថា Biswa Ijtema នៅក្នុងក្រុង Tongi ប្រទេសបង់ក្លាដែស។
អគារ Opera House ត្រូវបានគេបំពាក់ភ្លើងដែលមានរូបភាពផ្សេងៗដើម្បីបង្ហាញការគាំទ្រសម្រាប់សហគមន៍ដែលរងគ្រោះដោយការភ្លើងឆេះព្រៃ និងបង្ហាញពីការអរគុណដល់ក្រុមជួយសង្គ្រោះបន្ទាន់ និងអ្នកស្ម័គ្រចិត្ត នៅក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។
បុរសម្នាក់ឱបទឹកកក បន្ទាប់ពីធ្វើអធិដ្ឋាន នៅក្នុងកម្មវិធីបុណ្យមួយដើម្បីធ្វើឱ្យព្រលឹងមានភាពបរិសុទ្ធ និងបួងសួងឱ្យមានសុខភាពល្អនៅក្នុងឆ្នាំថ្មី នៅកន្លែងទីសក្ការៈ Teppozu Inari ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។
ផ្កាកុលាបមួយត្រូវបានគេដាក់នៅលើរូបថតរបស់ពលរដ្ឋអាមេរិកាំងអ៊ីរ៉ង់ដែលបានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ មនុស្សម្នាចូលរួមក្នុងអនុសញ្ញាកាលីហ្វរញ៉ាដើម្បីរំដោះអ៊ីរ៉ង់ និងដើម្បីបង្ហាញពីការគាំទ្រដល់ការតវ៉ានៅទូទាំងប្រទេសនៅក្នុងប្រទេសអ៊ីរ៉ង់។
សាកសពរបស់លោក Paulo Gonçalves មកពីប័រទុយហ្គាល់ត្រូវបានគ្រប់ដណ្តប់ជាមួយនឹងភួយ បន្ទាប់ពីមានគ្រោះថ្នាក់រហូតបាត់បង់ជីវិតមួយនៅក្នុងវគ្គទី៧ នៃការប្រណាំងម៉ូតូ Dakar Rally នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
បុរសនៅតំបន់ Kashmir ម្នាក់លីប៉ាវធ្យូង នៅក្នុងក្រុង Srinagar តំបន់ Kashmir ដែលកាន់កាប់ដោយឥណ្ឌា។
លោក Justin Murisier មកពីស្វ៊ីសប្រកួតនៅក្នុងវគ្គទី២នៃការជិះស្គីសម្រាប់ពានរង្វាន់ FIS Alpine Skiing World Cup នៅក្នុងក្រុង Adelboden ប្រទេសស្វ៊ីស កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។
អ្នករត់ប្រណាំងម្នាក់តុបតែងជាឈុតរថក្រោះចូលរួមក្នុងព្រឹត្តិការណ៍ «រត់ប្រឆាំងនឹងភាពផ្តាច់ការ» នៅឧទ្យានសាធារណៈមួយនៅក្នុងក្រុងបាងកក ប្រទេសថៃ។
ក្មេងប្រុសម្នាក់អង្គុយនៅក្បែរមនុស្សព្រិលនៅក្នុងឧទ្យាន Kolomenskoye ក្រុងមូស្គូ ប្រទេសរុស្ស៊ី។