រូបភាព​ជុំវិញ​ពិភពលោក ១១ មករា ២០១៩

គ្រួសារ​របស់​អ្នក​កាសែត​ Reuters កំពុង​អង្គុយ​ក្នុង​តុលាការ​ជាន់​ខ្ពស់​​មុនពេល​តុលាការ​ប្រកាស​សាល​ក្រម​លើ​អ្នក​សែត​ទាំង​២ កាល​ពី​ថ្ងៃ​សុក្រ។

កម្រង​ផ្កា​ដែល​ត្រូវ​បាន​ដាក់​ដោយ​អធិការបតី​អាល្លឺម៉ង់ Angela Merkel ធ្លាក់​នៅ​លើ​ដី​ក្រោយ​ពេល​វា​ត្រូវ​បាន​វាយ​កម្ទេច​ដោយ​លោក​គ្រូ​អ្នក​គ្រូ​ជន​ជាតិ​ក្រិក​ដែល​ធ្វើ​បាតុកម្ម។ កម្រង​ផ្កា​នេះគេ​ដាក់​នៅ​ឯ​ផ្នូរ​សព​របស់​ទាហាន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ក្នុង​ទីក្រុង​អាថែន ប្រទេស​ក្រិក។

ឆ្កែ​របស់​ប្រធានា​ធិបតី​បារាំង Emmanuel Macron ឈ្មោះ Nemo ដើរ​កាត់​នំខេក​ នៅ​ពេល​លោក Macron កំពុង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​មួយ​នៅ​វិមាន​ Elysee ទីក្រុង​ប៉ារីស។

មនុស្ស​ត្រូវ​បាន​ថត​ដោយ​ប្រព័ន្ធ​អាំហ្វ្រាដោយ​ប្រព័ន្ធ​កាំមេរ៉ា HD Thermal Imaging នៅ​ពេល​ពួក​គេ​ដើរ​ជិត​​ការ​ដាក់​តាំង​បង្ហាញ​កាំមេរ៉ា​នេះ នៅ​មជ្ឈមណ្ឌល​សន្និបាត​ Las Vegas ក្នុង​ពេល​តាំង​បង្ហាញ CES 2019 នៅ​ទីក្រុង​ឡាស់វេហ្កាស (Las Vegas)។

មនុស្ស​កំពុង​ព្យាយាម​ស្វែង​រក​របស់​ចេញ​ពី​កម្ទេច​កម្ទី​ក្រោយ​ពេល​អគ្គិភ័យ​មួយ​បាន​ឆាប​ឆេះ​ផ្សារ​ Bakara Market ដែល​ជា​ផ្សារ​ធំ​បំផុត​នៅ​ទីក្រុង​ម៉ូហ្គាឌីស្យូ នៅ​ពាក់​កណ្ដាល​យប់ ក្នុង​ប្រទេស​​សូម៉ាលី។

ពួក​អ្នក​គាំ​ទ្រ​ជន​ជាតិ​ឥណ្ឌា​បាញ់​ស្ប្រៃ​ទៅ​លើ​ផ្ទាំង​ដែល​បញ្ចាំង​រូប​តារា​បូលីវូដ Rajinikanth នៅ​ក្នុង​កាយ​វិការ​អប​អរ​មួយ​ដើម្បី​គាំ​ទ្រ​ដល់​ខ្សែ​ភាព​យន្ត​ថ្មី​របស់​តារា​រូប​នេះ មុន​ពេល​ពួក​គេ​ចូល​ទស្សនា​ខ្សែ​ភាព​យន្ត​មួយ​​ជា​ភាសា​ Tamil មាន​ចំណង​ជើង​ថា «Pettai» នៅ​ទីក្រុង Chennai។

ស្ត្រី​ម្នាក់​កំពុង​ថត​វីដេអូ​ដោយ​ប្រើ​ទូរស័ព្ទ​នៅ​ពេល​ដែល​មាន​ពន្លឺ​ចេញ​ពី​របង​​របស់​សហរដ្ឋ​អាមេរិក ដែល​បំពាក់​ទៅ​ដោយ​លួស​បន្លា​នៅ​ពី​លើ នៅ​តាម​ព្រំដែន​ក្នុង​ទីក្រុង Tijuana ប្រទេស​ម៉ិកស៊ិក។

មនុស្ស​បោស​សម្អាត​ទឹក​កក​ចេញ​ពី​ដំបូ​ល​ នៅ​ទីក្រុង Lofer ខេត្ត​ Salzburg ប្រទេស​អូទ្រីស។

Anti-abortion activists celebrate outside the Supreme Court after its decision to overturn its 1973 abortion ruling known as Roe v. Wade.

ទិដ្ឋភាព​ពី​លើ​អាកាស​បង្ហាញ​បុរស​ម្នាក់​កំពុង​ហែល​ទឹក​ក្នុង​អាង​ហែល​ទឹក​មួយ​ដែល​កក នៅ​ទីក្រុង Shenyang ក្នុង​ខេត្ត Liaoning ស្ថិត​នៅភាគ​ឦសាន​នៃ​ប្រទេស​ចិន។

បក្សាបក្សី​កំពុង​ស្ថិត​នៅ​លើ​ទឹក​បាញ់​ដែល​កក​នៅឧទ្យាន Bryant Park ក្នុង​ទីក្រុង​ញូវយ៉ក នៅ​ខណៈ​ដែល​ទីក្រុង​នេះ​កំពុង​ចុះ​ត្រជាក់​​ ក្នុង​កម្រិត៥.៥ អង្សា​ក្រោម​សូន្យ។