រូបភាព​ជុំវិញ​ពិភព​លោក ១០ មករា ២០២០

បុរស​មក​ពី​ប្រទេស​ម៉ារ៉ុក​និង​បង់ក្លាដែស​កំពុង​ស្ថិត​នៅ​លើ​ទូក​ឈើ​ នៅពេល​ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​លើ​នាវា​អង្គការ​អេស្ប៉ាញ Open Arms បាន​បរ​ទៅ​ជិត​ពួក​គេ នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ានេ នៅ​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​លីប៊ី។

ពេទ្យ​សត្វ​និង​អ្នក​ស្ម័គ្រ​ចិត្ត​កំពុង​ព្យាបាល​សត្វ​ខ្លា​ឃ្មុំ​កូឡា នៅ​សួន​សត្វ Kangaroo Island Wildlife នៅ​កោះ Kangaroo ស្ថិត​នៅ​ខាង​លិច​ទីក្រុង​ Adelaide ប្រទេស​អូស្ត្រាលី។

ឡាន​ប៉ូលិស​បង្ក្រាប​កុបកម្ម​តម្រៀប​គ្នា​ជា​ជួរ​នៅ​សង​ខាង​ផ្លូវ​ ក្នុង​ទីក្រុង​អាល់ហ្សេរ នៅ​ពេល​ដែល​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កើត​មាន​នៅ​ក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​អាល់ហ្សេរី។

បុរស​ម្នាក់​កំពុង​សប្បាយ​ទស្សនា​ព្រះ​ចន្ទ​ពេញ​វង់ នៅ​ Conservation Response Unit ក្នុង​ខេត្ត​អាចេ (Aceh) ប្រទេស​ឥណ្ឌូនេស៊ី។

ក្រុម​បាតុករ​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រុះ​រើ​ធ្វើ​កំណែ​ទម្រង់​ប្រាក់​ចូល​និវត្តន៍​ ហើយ​ដុត​កង់​ឡាន​ដើម្បី​រារាំង​មិន​ឲ្យ​មនុស្ស​ចូលទៅ​កាន់​តំបន់​ឧស្សាហកម្ម នៅ​កំពង់​ផៃ Le Havre ស្ថិត​នៅ​ភាគ​​ឦសាន​នៃ​ប្រទេស​បារាំង។

ស្ត្រី​អ្នក​គោរព​សាសនា​ហិណ្ឌូ​ម្នាក់​កំពុង​បួង​សួង​នៅ​ទន្លេ Shali នៅ​ជាយ​ក្រុង​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់ នៅ​ខណៈ​ពេលដែល​អ្នក​គោរព​សាសនា​នេះនៅ​ទូ​ទាំង​ប្រទេស ប្រារព្ធ​ពិធី​បុណ្យ Swasthani Brata Katha។

ជន​ម៉ូស្លីមមកពី​ប្រទេស​ផ្សេងៗ​ទូទាំង​ពិភពលោក គោរព​ពិធី​កាល​ពី​ថ្ងៃ​សុក្រ នៅ​ស្ពាន​បណ្ដោះ​អាសន្ន​មួយ ក្នុង​ពិធី Bishwa Ijtema ដែល​ជា​ពិធី​​ជួប​ជុំ​គ្នា​ដ៏​ធំ​​លំដាប់​ទី​១ សម្រាប់​សាសន​ឥស្លាម នៅ​ទីក្រុង​ Tongi ស្ថិត​នៅ​ជាយ​ក្រុងដាកា ប្រទេស​បង់ក្លាសដែស។

កីឡាករ​ជប៉ុន Kento Momota វាយ​បក​ទៅ​កាន់​កីឡាករចិន Huang Yu Xiang ក្នុង​ការ​ប្រកួត​ពាន​វាយ​សីមួយ​ទល់​មួយ ផ្នែក​បុរស ក្នុង​វគ្គ​១ភាគ​៤​ផ្ដាច់​ព្រ័ត្រ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

​គូ​ស្នេហ៍​របស់នាង​​ Julia Sologub ដែល​ជា​អ្នកបម្រើ​លើ​​យន្ត​ហោះ​អ៊ុយ​ក្រែន 737-800 ដែល​​បាន​ធ្លាក់​នៅ​ប្រទេស​អ៊ីរ៉ង់ នៅ​ជាយ​ក្រុង​តេហេរ៉ង់ កាន់​រូប​ថត​នាង នៅ​ឯ​ព្រលាន​យន្ត​ហោះអន្តរជាតិ Borispil ក្នុង​ទីក្រុង​កៀវ ប្រទេស​​អ៊ុយក្រែន។

អ្នក​ទស្សនា​ក្នុង​ស្រុក​កំពុង​ផឹក​តែ​និង​កាហ្វេ នៅ​ឯ​ផ្នូក​ខ្សាច់​ ក្នុង​ពេល​មាន​ការ​ប្រណាំងរថយន្ត​ក្នុង​ទីក្រុង​ដាកា​ ក្នុង​វគ្គ​ទី​៦ ពី​ទីក្រុង​ Hail ដល់​ទៅក្រុងរីយ៉ាដ ប្រទេស​អារ៉ាប៊ី​សាអូឌីត។

អ្នក​គោរព​សាសនា​ម្នាក់​កំពុង​បួង​សួង​ នៅពេល​គាត់​ចុះ​ងូត​ទឹក​ស័័ក្ដិសិទ្ធិ នៅ​ទន្លេ Ganges ក្នុង​ពិធី Paush Purnima ដែល​ជា​ពេល​ចាប់​ផ្ដើម​ខែ​សម្រាប់​ប្រារព្ធ​ពិធី Magha នៅ​ក្នុង​សាសនា​ហិណ្ឌូ នៅ​ទីក្រុង Allahabad ប្រទេស​ឥណ្ឌា។