រូបភាព​ជុំវិញ​ពិភពលោក ១០ មករា ២០១៩

មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ស្នើ​សុំ​ឲ្យ​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​នៅ​ទីក្រុង Detroit រដ្ឋ Michigan។

លោក Megumi Takeichi ជាង​កាត់​សក់​ជន​ជាតិ​ជប៉ុន​កាត់​រោម​អូដ្ឋ​ចេញ​ជា​រូប​ផ្សេងៗ​ មុន​ពេល​ពិធី​បុណ្យ​​អូដ្ឋ (Bikaner Camel) ចូល​មក​ដល់​ នៅ​ខេត្ត Rajasthan នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ឥណ្ឌា។

បុរស​ជន​ជាតិ​អាហ្វហ្គានីស្ថាន​រុញ​រទេះ​​ដឹក​ទឹក​ក្នុង​ពេល​មាន​ធ្លាក់​ទឹក​កក​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ គីម ជុងអ៊ុន និង​ភរិយា​ Ri Sol Ju ជួប​​ជាមួយ​លោក ស៊ី ជិនពីង ប្រធានាធិបតី​ចិន និង​ភរិយា​របស់​លោក Peng Liyuan នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ក្នុង​រូប​ថត​មួយ​ដែល​បញ្ចេញ​ដោយ​ទីភ្នាក់​ងារ​សារព័ត៌មាន​កូរ៉េ​ខាង​ជើង KCNA។

កីឡាការនីជប៉ុន Naomi Osaka កំពុង​ហ្វឹកហាត់​ក្នុង​ពេល​ត្រៀម​ប្រកួត​វាយតិន្នីស​នៅ​ប្រទេស​អូស្ត្រាលី Australian Open tennis នៅទីក្រុង​មែលបើន (Melbourne)។

សត្វ​ក្ងាន​មួយ​ក្បាល​និង​សត្វ​អំបូរ​កាំប្រម៉ា កំពុង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​បឹង​តូច​មួយ​ជិត​ព្រលាន​យន្ត​ហោះ​ទីក្រុង​ Frankfurt ប្រទេស​​អាល្លឺម៉ង់។

អ្នក​គាំ​ទ្រ​លោក Elvis Presley បាន​មក​ដល់​ស្ថានីយ៍​រថ​ភ្លើង​កណ្ដាល​ មុន​ពេល​ជិះ​រថ​ភ្លើង​ទៅ​កាន់​ពិធី​​ The Parkes Elvis Festival នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។

ប្រធានាធិបតី​វេណេស៊ុយអេឡា លោក Nicolas Maduro និង​ស្ត្រី​ទី​មួយ Cilia Flores ឈប់​ដើម្បី​ស្វាគមន៍​ដល់​ក្រុម​ក្មេងៗ​ដែល​កំពុង​គ្រវី​ទង់​ជាតិ​ នៅពេល​លោក​មក​ដល់​តុលាការ​កំពូល​​ដើម្បី​ចូល​រួម​ពិធី​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​បន្ត​ នៅ​ទីក្រុង​ការ៉ាកាស ប្រទេស​វេណាស៊ុយអេឡា។

ក្រុម​ជន​ភៀស​ខ្លួន​ស៊ីរី​ឈរ​នៅ​ក្នុង​ភក់​និង​ទឹក​ភ្លៀង​នៅ​ជំរំ​ជន​ភៀស​ខ្លន​ក្នុង​ទីក្រុង Bar Elias តំបន់​ជ្រលង​ភ្នំ Bekaa Valley ប្រទេស​លីបង់។

លោក Luis Diaz អ្នក​ជិះ​ទូក​ក្ដោង​នៅ​កោះ Canary កំពុង​ជិះ​ទូក​ក្នុងពេលមានរលក ក្នុងការប្រកួតជិះទូកក្ដោង World Surf League SEAT Pro Netanya នៅទីក្រុង Netanya ដែលជាទីក្រុងមាត់សមុទ្រនៃប្រទេសអ៊ីស្រាអែល។

លោក Jahnzeb អ្នក​ឲ្យ​ចំណី​សត្វ​ព្រាប​អង្គុយ​នៅ​ក្នុង​ចំណោម​ហ្វូង​ព្រាប​ដែល​គាត់​ឲ្យ​ចំណី​នៅ​លើ​ដំបូល​អាគារ​ក្នុងទីក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន។

ជាង​ដែក​អង្គុយ​នៅ​ក្នុង​ហាង​របស់​គាត់​នៅ​ផ្សារ Souq al-Melh ដែល​ជា​តំបន់​ចាស់​នៃទីក្រុង​សាណា ប្រទេស​យេ​ម៉ែន។