រូបភាព​ជុំវិញ​ពិភពលោក ១០ មករា​ ២០១៨

បាតុករ​ជនជាតិ​ទុយនីស៊ី​នាំ​គ្នា​គប់​ដុំ​ថ្ម​ទៅកាន់​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ស្រុក Djebel Lahmer បន្ទាប់​ពី​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ហើយ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​នៅ​ប្រទេស​អាហ្រ្វិក​ខាងជើង។

អ្នក​កាសែត​ Reuters លោក Wa Lone បាន​មកដល់​តុលាការ​ទីក្រុង​រ៉ងហ្គូន​ប្រទេស​មីយ៉ាន់ម៉ា។ លោក Wa Lone និង​អ្នកកាសែត​ Reuters ផ្សេងទៀត​គឺ​លោក Kyaw Soe Oo ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​នឹង​ច្បាប់​ប្រទេស​ Official Secrets Act ជិត​មួយ​ខែបន្ទាប់​ពី​មន្រ្តី​ប៉ូលិស​ពីរ​នាក់​ប្រគល់ឯកសារសម្ងាត់ឲ្យ។

អ្នកស្រី Chit Su Win ប្រពន្ធ​របស់​អ្នក​កាសែត​ Reuters លោក Kyaw Soe Oo យំ​បន្ទាប់ជាមួយកូនស្រី​នៅ​ខាងក្រៅ​តុលាការ​រ៉ង់ហ្គូន​ប្រទេស​មីយ៉ាន់ម៉ា។

កងកម្លាំង​សន្តិសុខ​ព្រំដែន​ឥណ្ឌា​ (BSF)​ផ្នែក​ស្រី្ត​ជិះ​ម៉ូតូ «Daredevils» ជួយ​មិត្ត​រួម​ការងារ​នៅ​ក្នុង​ការ​ហ្វឹកហាត់មួយ​សម្រាប់​ការ​ហែក្បួន​ថ្ងៃបុណ្យ​សាធារណរដ្ឋ នៅ​ពេលព្រឹក​ដ៏​រងារ​មួយ​ក្នុង​ទីក្រុង​ញុវដែលី។

មន្រ្តី​សង្រ្គោះ​បន្ទាន់​ជួយ​ស្រ្តី​ម្នាក់​ដែល​ត្រូវ​បាន​សង្រ្គោះ​ពី​ផ្ទះ​រលំ​មួយ​នៅ​ក្នុង​បាក់ដី​ភក់​ក្នុង​ទីក្រុង Montecito រដ្ឋ​កាលីហ្វ័រញ៉ាកាលពី​ថ្ងៃទី​០៩ មករា ២០១៨។

អ្នក​សម្តែង​ពាក់​មុខ​តុក្កតា​ជប៉ុន​ក្នុង​ការ​ហែក្បួន​នៅ​ក្នុង​ពិធី​បុណ្យ First Konpira Festival​ នៅ​ទីសក្ការៈ Kotohiragu ក្នុង​ទីក្រុង​តូក្យូ។

បុរស​កាន់​សាសនា​ហិណ្ឌូ​ម្នាក់​សម្តែង​ដើម្បីប្រមូល​ថវិកា​ពី​ធម្មយាត្រា​នៅ​ជំរមបណ្តោះ​អាសន្នក្នុង​ទីក្រុង Kolkata ប្រទេស​ឥណ្ឌា។