រូបភាព​ជុំវិញ​ពិភពលោក ១០ មករា ២០១៧

យុទ្ធជន​របស់​កងកម្លាំង​រំដោះ​ស៊ីរី (Free Syrian Army) ស្រែក​ នៅ​ពេល​ខ្លួន​កំពុង​កាន់​ទុក្ខ​ដល់​សាកសព​របស់​បងប្អូន​របស់​ខ្លួន​ដែល​បាន​ស្លាប់​ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ដើម្បី​ដណ្តើម​យក​ក្រុង Qabasin នៅ​ជាយ​ក្រុង al-Bab។

បុរស​ម្នាក់​ជិះ​កង់​ក្នុង​ពេល​មាន​ព្រិល​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ក្រុង Thessaloniki ប្រទេស​ក្រិក។

អ្នក​កាន់​ទុក្ខ​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ពិធីបុណ្យ​សព​របស់​លោក​អតីត​ប្រធានាធិបតី Ali Akbar Hashemi Rafsanjani ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់។

បាតុករ​ម្នាក់​តុបតែង​ជា​សមាជិក​ចលនា Ku Klux Klan រំខាន​ដល់​ការ​ចាប់​ផ្តើម​ការ​សវនាការ​របស់​គណៈកម្មាធិការ​នីតិកម្ម​របស់​ព្រឹទ្ធសភា​ទៅ​លើ​សមាជិក​ព្រឹទ្ធសភា​លោក Jeff Sessions ដែល​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក​នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ពលរដ្ឋ​ប៉ាឡេស្ទីន​លោត​លេង​នៅ​លើ​ឆ្នេរ​មួយ​ក្នុង​ពេល​ព្រះ​អាទិត្យ​អស្តង្គត​នៅ​ក្នុង​ក្រុង Gaza។

មនុស្ស​ម្នា​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​ឆេះ​ផ្ទះ​ បន្ទាប់​ពី​មាន​អគ្គិភ័យ​មួយ​នៅ​តំបន់​អនាធិបតេយ្យ​មួយ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ប៉ូលិស​ឥណ្ឌូនេស៊ី​ទិញ​ភេសជ្ជៈ​ នៅ​ពេល​ឈរ​យាម​នៅ​ក្បែរ​បន្លា​លួស​នៅ​ខាង​ក្រៅ​តុលាការ​មួយ នៅ​ពេល​បើក​សវនាការ​លើ​លោក​អភិបាល​ក្រុង Basuki Tjahaja Purnama នៅ​ក្នុង​ក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូនេស៊ី។

លោក​អនុប្រធានាធិបតី Mike Pence ភរិយា​របស់​លោក​គឺ​លោកស្រី Karen និង​កូនស្រី​លោក​ឈ្មោះ Charlotte (រូប​ខាង​ក្រោម) ស្ថិត​នៅ​លើ​យន្តហោះ Air Force Two នៅ​មូលដ្ឋាន​ទ័ព Joint Base Andrews ក្នុង​រដ្ឋ Maryland កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

ស្រ្តី​ម្នាក់​ដើរ​កាត់​ផ្សែង​ចេញ​ពី​ម៉ាស៊ីន​បូម​ខ្យល់​ក្រោម​ដី​ នៅ​ពេល​ដែល​សីតុណ្ហភាព​ធ្លាក់​ចុះ​ដល់​ -២០អង្សារសេ​ នៅ​ក្នុង​ក្រុង Bucharest ប្រទេស​រូម៉ានី។

រូបសំណាក​នៃ​កីឡាករ​បាល់​ទាត់ Lionel Messi ​របស់​អាហ្សង់ទីន​ត្រូវ​បាន​គ្រប​ជិត​បន្ទាប់​ពី​វា​ត្រូវ​បាន​គេ​បំផ្លាញ​នៅ​ក្នុង​ក្រុង​ប៊ុយណូស៊ែ (Buenos Aires)។

កីឡាករ Sam Sunderland របស់​អង់គ្លេស​ជិះ​ម៉ូតូ​ម៉ាក KTM របស់​គាត់​នៅ​វគ្គ​ទី៧​នៃ​ការ​ប្រណាំង​ម៉ូតូ Dakar ប្រចាំ​ឆ្នាំ២០១៧ រវាង​ក្រុង La Paz និង​ក្រុង Uyuni ប្រទេស​បូលីវី កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

អ្នក​គាំទ្រ​ក្រុម Clemson សាទរ​បន្ទាប់​ពី​ក្រុម​នេះ​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​បាល់ឱប NCAA ទល់​នឹង​ក្រុម Alabama ក្នុង​ក្រុង Clemson រដ្ឋ South Carolina កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

ប្រាសាទ Parthenon ត្រូវ​បាន​គេ​ថត​បាន​ ដែល​ស្ថិត​នៅ​លើ​ភ្នំ Acropolis គ្រប​ដណ្តប់​ដោយ​ព្រិល​ ក្នុង​ក្រុង​អាថែន ប្រទេស​ក្រិក។