រូបភាព​ជុំវិញ​ពិភពលោក ១០ មករា ២០១៦

មនុស្ស​រាប់​រយ​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​អាគារ State Capitol កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ទីក្រុង St. Paul នៃ​រដ្ឋ Minnesota។ ​ពលរដ្ឋ​ដែល​មាន​ការ​ព្រួយ​បារម្ភ​កំពុង​អំពាវ​នាវ​ឲ្យ​មាន​ការ​អនុម័ត​សេចក្តី​ព្រៀង​ច្បាប់​មួយ​ ដែល​ពួក​គេ​ជឿ​ថា​អាច​កាត់​បន្ថយ​បាន​យ៉ាង​ច្រើន​នូវ​ហិង្សា​ដោយ​ប្រើ​អាវុធ​នៅ​រដ្ឋ​នេះ។

កងកម្លាំង​អ៊ីរ៉ាក់​ការពារ​តំបន់​មួយ​ក្នុង​ក្រុង Ramadi ខេត្ត Anbar ប្រទេស​អ៊ីរ៉ា់ក់ បន្ទាប់​ពី​បាន​វាយ​ដណ្តើម​យក​ក្រុង​នេះ​មក​វិញ​ពី​រដ្ឋ​ឥស្លាម​ជីហាដ។

ស្រ្តី​ម្នាក់​ថត​រូប​ដោយ​ខ្លួន​ឯង​ នៅ​ក្នុង​ឈើ​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រិល​នៅ​មាត់​ទន្លេ Yenisei នៅ​ពេល​ដែល​មាន​សីតុណ្ហភាព​ប្រមាណ -២១ អង្សាសេ នៅ​ខាង​ក្រុង​ក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី។

កីឡាករ Sebastien Loeb របស់​បារាំង​បើក​រថយន្ត​ម៉ាក Peugeot ក្នុង​វគ្គ​ទី៧​នៅ​ក្នុង​ការ​ប្រកួត Dakar Rally ប្រចាំ​ឆ្នាំ២០១៦ នៅ​ក្បែរ​ក្រុង Uyuni ប្រទេស​បូលីវី (Bolivia) កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦។

អ្នក​ធ្វើ​ធម្មយាត្រា​ម្នាក់​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​ដែល​គាត់​ធ្វើ​ការ​បួងសួង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​វគ្គទី១​នៃ​ការ​ជំនុំ​របស់​សាសនា​ឥស្លាម​នៅ​ក្នុង​ក្រុង Tongi ប្រទេស​បង់ក្លាដែស។

គេ​ត្រៀម​បង្ហោះ​ខ្លែង​ដ៏​ធំ​មួយ​នៅ​ថ្ងៃសម្ភោធ​ពិធីបុណ្យ​ខ្លែង​អន្តរជាតិ​ នៅ​ក្នុង​ក្រុង Ahmadabad ប្រទេស​ឥណ្ឌា។

អ្នក​គាំទ្រ​លោក Eric Chu ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ជាតិ​និយម ឬ​គណបក្ស​កាន់​អំណាច​របស់​តៃវ៉ាន់ ស្រែក​ហ៊ោ​កញ្ចៀវ​ ក្នុង​ពេល​ប្រមូល​ផ្តុំ​ដើម្បី​ធ្វើ​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Taoyuan។

កីឡាករ​ប្រណាំង​ម៉ូតូ Honda ឈ្មោះ Paulo Goncalves របស់​ព័រទុយហ្គាល់​ ជិះ​ម៉ូតូ​របស់​លោក​ក្នុង​វគ្គទី៧​នៃ​ការ​ប្រកួត Dakar Rally ប្រចាំ​ឆ្នាំ២០១៦ កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦។

បុរស​ម្នាក់​ដើរ​កាត់​ឧទ្យាន​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រិល​នៅ​ក្នុង​ក្រុង​មីនស្កិ៍ (Minsk) ប្រទេស​បេឡារុស។