រូបភាព​ជុំវិញ​ពិភពលោក ០១ មករា ២០១៩

កាំជ្រួច​បាន​ផ្ទុះ​ឡើង​អំឡុង​ការ​អបអរ​ចូល​ឆ្នាំ​ថ្មី​នៅ​ជុំវិញ​កន្រ្តក​វិល​ London Eye កណ្តាល​ទីក្រុង​ឡុងដ៏។

ទិដ្ឋ​ភាព​ពី​លើ​អាកាស​បង្ហាញ​ភ្ញៀវ​ទេសចរ​រាប់​ពាន់នាក់​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នៅ​ឆ្នេរសមុទ្រ​ North Pier Beach ទីក្រុង​ Durban អាហ្រ្វិក​ខាងត្បូង។

អ្នក​ពន្លត់​អគ្គិភ័យ​ពន្លត់​ភ្លើង​នៅ​ក្នុង​រថយន្ត​មួយ​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នៅទីក្រុង​ Douai​ ភាគ​ខាងជើង​ប្រទេស​បារាំង។

បុរស​ម្នាក់​យំ​សោក​នៅ​ក្បែរ​សព​សាច់ញាតិ​របស់​ខ្លួន​ដែល​ត្រូវ​បាន​ស្លាប់​ដោយ​សារ​ការ​បាក់​ដី​នៅ​ Sirnaresmi ភាគ​ខាងលិចកោះ​ Java​ ប្រទេស​ឥណ្ឌូណេស៊ី។ ការបាក់ដី​ដែល​បង្ក​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​មួយ​បាន​ស្លាប់​មនុស្ស​ និង​ធ្វើ​ឲ្យ​បាត់​ខ្លួន​ជាច្រើន​នាក់។

បុរស​ម្នាក់​សម្អាត​សម្រាម​បន្ទាប់​ពី​ការ​ឆ្លងឆ្នាំ​សកល​នៅ​ក្នុង​​ទីក្រុង​ញូវយ៉ក​បាន​បញ្ចប់។

លោក Gary Marion ឬ​ត្រូវ​បាន​ស្គាល់​ថា​ម្ចាស់ក្សត្រី​ស៊ូស៊ី​​ អង្គុយ​នៅ​ក្នុង​ស្បែក​ជើង​កែងចោត​ពណ៌ក្រហមអំឡុង​ការ​ឆ្លងឆ្នាំ​សកលនៅ​តាម​ផ្លូវ​ Duval ក្លឹប Bourbon St. Pub រដ្ឋ Florida កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៨។