រូបភាព​ជុំវិញ​ពិភពលោក ០១ មករា ២០១៨

មនុស្ស​ម្នា​ចូលរួម​ក្នុង​ការ​ដើរ​ក្បួន​សម្រាប់​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ប្រចាំ​ឆ្នាំ​ នៅ​ក្នុង​ក្រុង​ឡុងដ៍។

ព្រះ​ចន្ទ​ពេញ​វង់​រះ​នៅ​ពី​លើ​ព្រះវិហារ​មួយ​នៅ​ក្នុង​ក្រុង Dubai Marina ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម។

និស្សិត​ចូលរួម​កម្មវិធី​ស្រោច​ទឹក​ក្នុង​ពិធីសាសនា​ប្រចាំ​ឆ្នាំ​របស់​សាសនា​ហិណ្ឌូ​មួយ​ដែល​មាន​ឈ្មោះ​ថា Magh Mela នៅ​ក្នុង​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា។

ឆ្មាំ​ទឹក​នាំ​គ្នា​ហែល​ក្នុង​ទឹក​ត្រជាក់​នៃ​ទន្លេ Lech នៅ​ក្នុង​ក្រុង Fuessen ប្រទេស​អាល្លឺម៉ង់ ដើម្បី​ស្វាគមន៍​ឆ្នាំ​២០១៨​ ក្នុង​ព្រឹត្តិការណ៍​ហែល​ទឹក​ក្នុង​ខែ​រងា​តាម​ប្រពៃណី​របស់​ពួកគេ។

មនុស្ស​ម្នា​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន Times ក្នុង​ក្រុង​ញូវយ៉ក​ដើម្បី​មើល​ការ​ប្រារព្ធ​ពិធី​មុន​ឆ្លង​ឆ្នាំ​ថ្មី កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។

បុរស​ម្នាក់​រត់​ចូល​សមុទ្រ នៅ​ពេល​ដែល​កាំជ្រួច​ផ្ទុះ​នៅ​ពី​លើ​ឆ្នេរ Copacabana ក្នុង​ពេល​ឆ្លង​ឆ្នាំ​ថ្មី នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។

សិល្បករ​ចិន​ម្នាក់​ត្រៀម​ខ្លួន​ដើម្បី​ព្រឹត្តិការណ៍​រាប់​ថយ​ក្រោយ​សម្រាប់​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ខ្លោង​ទ្វារ Yongdingmen Gate នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០១៧។

អ្នក​ហែល​ទឹក​ចូលរួម​ក្នុង​ការ​ហែល​ទឹក Loony Dook ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​នៅ​ក្នុង​ក្រុង South Queensferry ប្រទេស​ស្កុតលែន។

អ្នក​គោរព​សាសនា​គ្រិស្ត​ឥណ្ឌា​បង្ហោះ​ប៉ោងៗ​ទៅ​លើ​មេឃ នៅ​ពេល​ពួកគេ​ស្វាគមន៍​ឆ្នាំ​២០១៨ នៅ​ក្នុង​ក្រុង Ahmedabad។

កីឡាករ Marcelo Luna មក​ពី​ប្រេស៊ីល​ជិះ​ស្គី​លើ​ទឹក​នៅ​ក្នុង​ការ​ប្រកួត​មួយ​នៅ​ក្នុង​ក្រុង Praia do Norte ប្រទេស​ប័រទុយហ្គាល់។