រូបភាព​ជុំវិញ​ពិភពលោក ០១ មករា ២០១៧

មនុស្ស​ម្នា​មើល​ព្រះ​អាទិត្យ​រះ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ នៅ​ស្រុក Yuriage ខេត្ត Miyagi ប្រទេស​ជប៉ុន។

Birds sit in their cages during the annual bird-singing competition in Thailand's southern province of Narathiwat.

កាំជ្រួច​ត្រូវ​បាន​គេ​បាញ់​នៅ​ក្បែរ​អគារ​ភ្លោះ Petronas Twin Towers ក្នុង​ពេល​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

អ្នក​ហែល​ទឹក​មើល​ថ្ងៃ​លិច​ចុង​ក្រោយ​នៃ​ឆ្នាំ២០១៦ នៅ​ក្រោយ​ពពក​ដែល​កំពុង​ស្ថិត​នៅ​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះ​ជា​ទិដ្ឋភាព​មើល​ឃើញ​ពី​​ឆ្នេរ Waikiki នៅ​ក្នុង​ក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

កាំជ្រួច​ត្រូវ​បាន​គេ​បាញ់​ចេញ​ជា​លេខ២០១៧​នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍ និង​សន្និសីទ​ហុងកុង ក្នុង​ពេល​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ នៅ​ក្នុង​ក្រុង​ហុងកុង។

អ្នក​រាំ​របាំ​បាឡេ​វ័យ​ក្មេង​សម្តែង​ក្នុង​ការ​ប្រគុំ​តន្រ្តី​ប្រពៃណី​សម្រាប់​ឆ្នាំ​ថ្មី​របស់​ក្រុម Vienna Philharmonic Orchestra នៅ​ក្នុង​អគារ Golden Hall of the Musikverein ក្នុង​ក្រុង​វីយែន ប្រទេស​អូទ្រីស។

អ្នក​ចូលរួម​ដ៏​ច្រើន​សប្បាយ​រីករាយ​ជាមួយ​នឹង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នៅ​លើ​ឆ្នេរ​មួយ​នៅ​ក្រុង Muizenberg ប្រទេស​អាហ្រ្វិក​ខាង​ត្បូង។

កាំជ្រួច​ត្រូវ​បាន​គេ​បាញ់​នៅ​ក្បែរ​អគារ Sky Tower ក្នុង​ក្រុង Auckland ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី នៅ​ប្រទេស​ណូវែលសេឡង់។

គ្រួសារ​ និង​មិត្តភក្តិ​ធ្វើ​ការ​កាន់​ទុក្ខ នៅ​ពេល​ពួកគេ​ចូលរួម​ពិធី​បុណ្យ​សម្រាប់ Ayhan Akin ដែល​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ផ្សេង​ទៀត​ក្នុង​ក្លឹប​កម្សាន្ត​នា​ពេល​រាត្រី ក្នុង​ក្រុង Istanbul ប្រទេស​តួកគី។ ជន​ដៃដល់​ត្រូវ​បាន​គេ​ជឿ​ថា បាន​ស្លៀកពាក់​ជា Santa Claus និង​មាន​កាន់​កាំភ្លើង​មួយ​ដើម​ ហើយ​បាន​ធ្វើ​ការ​វាយប្រហារ​នៅ​ក្លឹប​កម្សាន្ត​នា​ពេល​រាត្រី​មួយ​នៅ​ក្នុង​ស្រុក Ortakoy ក្រុង Istanbul ក្នុង​ពេល​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី ដោយ​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​រងរបួស។ អភិបាល​ខេត្ត​នេះ​បាន​ហៅ​ហេតុការណ៍​នេះ​ថា​ ជា​ការ​វាយប្រហារ​ភេរវកម្ម។​

មនុស្ស​ម្នា​ដើរ​នៅ​លើ​ពន្លឺ​ភ្លើង​ដែល​គេ​តម្លើង នៅ​មុន​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី សម្រាប់​ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Cologne ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

សិល្បករ​សម្តែង​របាំ​នាគ​នៅ​ក្រោយ​កម្ទេច​ភ្លើង​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​ក្នុង​ក្រុង Suining ខេត្ត Sichuan ប្រទេស​ចិន កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

អ្នក​ដើរ​លេង​កម្សាន្ត​បោះ​កម្ទេច​ក្រដាស​នៅ​លើ​ខ្លួន​ពួកគេ​ បន្ទាប់​ពី​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​នៅ​ទីលាន Times នៅ​ក្នុង​ក្រុង​ញូវយ៉ក។

មនុស្ស​ម្នា​ជិះ​ម៉ាស៊ីន​ដែល​រត់​ដោយ​ចំណាយ​ទឹក​គំរូ​ ក្នុង​ការ​ដើរ​ក្បួន​សម្រាប់​ពិធី​ចូល​ឆ្នាំ​ថ្មី នៅ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

អគារ​ជាច្រើន​ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​អ័ព្ទ​ នៅ​ក្នុង​ក្រុង Yancheng ខេត្ត Jiangsu ប្រទេស​ចិន។