រូបភាព​ជុំវិញ​ពិភពលោក ០៤ មករា ២០១៩

ក្មេងៗ​ចូល​ប្រកួត​លោត​បាវ​ក្នុង​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៧១​របស់​ប្រទេស​មីយ៉ាន់ម៉ា នៅ​ទីក្រុង​យ៉ាងហ្គូន (Yangon) ប្រទេស​មីយ៉ាន់ម៉ា។

បុរស​ម្នាក់​ដើរ​នៅ​ក្បែរ​រូប​មនុស្ស​ទឹកកក​នៅ​ទន្លេ Songhua ដែល​​មាន​តាំង​​បង្ហាញ​រូប​មនុស្ស​ទឹក​កក​សម្រាប់​ឆ្នាំ​២០១៩ ដែលជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​ទឹក​កក​ប្រចាំ​ឆ្នាំ នៅ​ទីក្រុង Harbin ស្ថិត​នៅ​ភាគ​ខាង​ជើង​​ក្នុង​ខេត្ត Heilongjiang ប្រទេស​ចិន។

មនុស្ស​ដើរ​នៅ​ជិត​រូប​ចម្លាក់​ធ្វើ​ពី​ទឹក​កក​នៅ​ក្រុង Harbin ខេត្ត​ Heilongjiang នៅ​ភាគ​ខាង​ជើងរបស់​​ប្រទេស​ចិន។

បុរស​ចំណាស់​​កាន់​សាសនា​ហិណ្ឌូ​​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ដែល​អាក្រាត​កាយ​ ​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​សាសនា​ឆ្ពោះ​ទៅ​កាន់​តំបន់ Sangam ក្នុង​ពិធី​មួយ​ឈ្មោះ​ថា «ការ​យាង​ចូល​របស់​ព្រះ​មហាក្សត្រ» សម្រាប់​អប​អរ​ពិធី​បុណ្យ​ Kumbh Mela ដែល​នឹង​ចូល​មក​ដល់​ឆាប់ៗ​នេះ នៅ​ទីក្រុង Allahabad។

សត្វ​ស្វា​លេង​ដើម​ឈើ​គ្រិស្តម៉ាស​​ដែល​នៅសេស​សល់​នៅ​សួនសត្វ Tierpark ក្នុង​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់។

មនុស្ស​ថត​រូប​ដោយ​ប្រើ​ទូរស័ព្ទ​ដៃ​នៅ​ពេល​ពួក​គេ​ដើរ​នៅ​ចន្លោះ​កញ្ចក់​ដែល​លគេ​រៀប​ចំ​ជាមួយ​នឹង​រូប​​ Vladimir Lenin ស្ថាបនិក​សហភាព​សូវៀត និង​ដើម​ឈើ​គ្រិស្តម៉ាស នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​មួយ​ស្តី​ពី​សមិទ្ធផល​សេដ្ឋកិច្ច​ នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

រូប​ចម្លាក់​ទឹក​កក​ដែល​មាន​ពណ៌​ដោយ​សារ​ពន្លឺ ត្រូវ​បានគេ​ដាក់​តាំង​នៅ​ក្នុង​កម្មវិធី​បុណ្យ​ទឹក​កក​ប្រចាំ​ឆ្នាំ នៅ​ទីក្រុង Harbin ខេត្ត Heilongjiang ប្រទេស​ចិន។

អ្នក​​បើក​រ៉ឺម៉ក​ដើរ​ដោយ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​កំពុង​សម្លឹង​មើល​ចេញ​ពី​ប្រដាប់​សម្អាត​កញ្ចក់​ដែល​រុំ​ព័ទ្ធ​ដោយ​ទឹក​កក​នៅ​លើ​រ៉ឺម៉ក​របស់​គាត់ នៅ​ពេល​លមាន​ការ​ធ្លាក់​ទឹក​កក​ នៅ​ទីក្រុង​ Srinagar តំបន់​កាស្មៀ ដែល​គ្រប់​គ្រង​ដោយ​ឥណ្ឌា។

អ្នក​បោក​អ៊ុត​ម្នាក់​បក​ក្រណាត់​ទ្រាប់​ចេញ​ពី​អាវ​ផាយ​​ ក្រោយ​ពេល​គាត់​បាន​បោក​និង​អ៊ុត​វា​​នៅ​ក្នុង​ហាង​បោក​អ៊ុត Dhobi Ghat ក្នុង​ទីក្រុង​ការ៉ាជី (Karachi) ប្រទេស​ប៉ាគីស្ថាន។

មនុស្ស​ម្នា​ថត​រូប​នៅ​ជិត​​ឆ័ត្រ​ដែល​តុប​តែង​រៀប​ចំ​ដោយ​លោក Giorgos Zogolopoulos អ្នក​កតុប​តែង​​ដ៏​ល្បី​ជន​ជាតិ​ក្រិក ក្នុង​ពេល​មាន​ព្រិល​ធ្លាក់​នៅ​​ផ្លូវ​ដើរ​នៅ​ឆ្នេរ​សមុទ្រ ក្នុង​ទីក្រុង Thessaloniki ប្រទេស​ក្រិក។