រូបភាព​ជុំវិញ​ពិភពលោក​ ០៣ កុម្ភៈ ២០១៧

សិល្បករសៀក​កំពុង​សម​បង្ហាញ​សិល្បៈ​សៀក​​មួយ​ឈ្មោះ​ថា Giant Fountains នៅ​ទីក្រុង​មីនស្តិ៍ ប្រទេស​បេឡារុស ក្នុង​កម្មវិធី​សៀក​របស់​រដ្ឋនៃ​ប្រទេស​បេឡារុស។

អ្នកដើរ​កម្សាន្ត​​នៅពេល​ព្រឹក​ក្នុង​ពេល​មាន​ចុះ​អ័ព្ទ​នៅ​ឧទ្យាន​ក្រុង​ប៊ុយដាប៉ែស​ ប្រទេស​ហុងគ្រី។

ស្ត្រីចំណាស់ម្នាក់កំពុងសម្លឹងចេញពីផ្ទះបាក់​បែក​របស់​គាត់​ បន្ទាប់​ពី​មាន​ការ​បាញ់​កាំភ្លើង​ធំ​ចូល​ទីក្រុង​ Donetsk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។

ក្រុមបាតុករគ្រវីទង់​ជាតិ​រូម៉ានី​ដ៏​ធំ​មួយ​ ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម​នៅទីក្រុងប៊ុយការ៉េស ប្រទេស​រូម៉ានី។

មន្ត្រីប៉ូលិសកំពុងល្បាតនៅអាគារពីរ៉ាមីត​នៅ​ខាង​ក្រៅ​សារមន្ទីរ Louvre ទីក្រុង​ប៉ារីស។

ជនចំណាក​ស្រុក​ម្នាក់​កំពុង​រំ​ភួយ​ សម្លឹង​មើល​ទៅសមុទ្រ​ដែល​មាន​ទូក​នេសាទ​ Golfo Azzurro របស់​អង្គការ​ NGO Proactiva Open Arms ពី​អេស្បាញ នៅ​ក្រោយ​មាន​ប្រតិបត្តិការ​សង្គ្រោះ​មួយ​នៅ​ជិត​ឆ្នេរ​សមុទ្រ​ប្រទេស​លីប៊ី កណ្តាល​សមុទ្រ​មេឌីទែរ៉ាណេ។

អ្នកកាន់ទុក្ខ​ក្មេង​ម្នាក់​អោប​ក្តារមឈូស​មួយ​ ក្នុង​ពិធីបុណ្យ​សព​ជន​រងគ្រោះ​បី​នាក់​ដែល​បាន​ស្លាប់​ដោយ​ការ​បាញ់​ប្រហារ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ឥស្លាម ក្នុង​​ទីក្រុង​ Quebec។ ពិ​ធី​បុណ្យ​នេះ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សមាជ​ទីក្រុង​ Quebec។

កម្លាំង​សន្តិសុខ​របស់​កូរ៉េ​ខាង​ត្បូង​ឈរ​តាម​លំដាប់​លំដោយ​ នៅមុន​ពេល​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក លោក James Mattis បាន​មក​ដល់ នៅ​ក្រសួង​ការពារ​ជាតិ​នៅទីក្រុង​សេអ៊ូល។

ក្រុម​បាតុករ​កាន់​បដា​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ចំពោះ​ការ​ចេញ​បទ​បញ្ជា​លើ​ការ​ធ្វើ​អន្តោប្រវេសន៍​ នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​ឥស្លាម​ នៅ​ក្នុង​ទីក្រុង​ Chicago រដ្ឋ Illinois។

អ្នកលក់បន្លែ​ម្នាក់​កំពុង​ដើរ​កាត់​រូបភាព​នៅ​លើ​ជញ្ជាំង​ដែល​រូប​ភាព​នោះ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ឥណ្ឌា​ទៅ​បោះ​ឆ្នោត។

ពលរដ្ឋធ្វើការបួង​សួង​ក្នុង​ពិធី​ប្រកាស​មួយ​ថា សហគមន៍​របស់​ពួក​គេ​​ជា​តំបន់​មាន​​សន្តិភាព​ នៅ​ស្រុក La Selva ទីក្រុង​ Ilopango ប្រទេស​អែល​សាល់​វ៉ាឌ័រ។

កូនក្រមុំម្នាក់​នៅ​ក្នុង​ពិធី​មង្គលការ​រួម​គ្នា​ដ៏​ធំ​មួយ​សម្រាប់​សមាជិក​នៃ​សហគមន៍​ Thakore នៅ​ភូមិ Bhuvaldi ស្ថិត​នៅ​ជាយ​ក្រុង​ Ahmedabad ប្រទេស​ឥណ្ឌា។

មនុស្សកំពុងលេងបាល់ទាត់នៅពេលថ្ងៃរៀបលិចនៅឆ្នេរសមុទ្រ Libreville ប្រទេសហ្គាបុង។ ទីក្រុង​ Libreville ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួតបាល់​ទាល់​ប្រចាំ​ទ្វីប​អាហ្វ្រិក ​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ប្រទេស​អេហ្ស៊ីប​ និង​កាមេរូន។ 

ទេសចរកំពុងដើរកម្សាន្តនៅជិតរូបចម្លាក់ធ្វើពីទឹកកក ដែលគេធ្វើ​ជា​រូប​ចិញ្ចៀន​កីឡា​អូឡាំពិក ត្រូវ​បាន​​គេ​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធី​បុណ្យ​ទឹកកក​ Daegwanryung នៅ​ទីក្រុង​ Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង។

ទិដ្ឋភាពនៅ​អាគារ​មួយ​ក្នុង​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា។

ទេសចរដើរនៅជិតកន្លែងតាំងពិព័រណ៍​មួយ​ឈ្មោះ​ថា «ផ្កា​ទាំងអស់​គឺ​សម្រាប់​ខ្ញុំ» រៀប​ចំឡើង​ដោយ​សិល្បៈការនី​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​ប៉ាគីស្ថាន​ អ្នក​ស្រី Anila Quayyum Agha នៅ​ក្នុង​ការ​តាំង​បង្ហាញ​សិល្បៈនៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា។