ទីក្រុង​ហ្សាកាតា​មើល​ឃើញ​ថា​ទីបញ្ចប់​នៃ​ការជាប់គាំង​ជា​ការទាក់ទាញ​ក្នុង​ពេល​អនាគត

Your browser doesn’t support HTML5

រដ្ឋធានី​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​គេ​ចាត់​ជា​ឧទាហរណ៍​ដ៏​សំខាន់​នៃ​ទីក្រុងធំ​មួយ​ដែល​រីក​ធំ​យ៉ាង​រញ៉េរញ៉ៃ ដែល​មិន​អាច​បញ្ឈប់ ឬ​ទ្រទ្រង់​ការកើន​ឡើង​របស់​ខ្លួន​បាន។ ក៏ប៉ុន្តែ អ្នកយក​ព័ត៌មាន​របស់​វីអូអេ លោក Brian Padden រាយការណ៍​ថា ក្រោយពី​ការពន្យា​ពេល​អស់​ជា​ច្រើន​ឆ្នាំ ទីក្រុង​នេះ បាន​ចាត់​វិធានការ​ដើម្បី​ដោះស្រាយ​​បញ្ហា​ដែល​ទំនង​ជា​បញ្ហា​ដ៏​ធំ​របស់​ខ្លួន​គឺ ការកក​ស្ទះ​ចរាចរណ៍ ដែល​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ទីក្រុង​ដែល​កកស្ទះ​អាក្រក់​ជាងគេ​បំផុត​ក្នុង​ពិភពលោក។ លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល៕