អ៊ីតាលីនឹងបញ្ជូនយន្ដហោះចម្បាំងបន្ថែមទៀតទៅរ៉ូម៉ានី
Your browser doesn’t support HTML5
ប្រទេសអ៊ីតាលីនឹងបញ្ជូនយន្ដហោះចម្បាំង Eurofighter ចំនួន៤គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសរ៉ូម៉ានីពីលើយន្ដហោះចម្បាំងដែលមានស្រាប់ចំនួន៤គ្រឿងនៅទីនោះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Roberto Guerini កាលពីថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញ។
ខណៈដែលសហភាពអឺរ៉ុបកំពុងតែសម្រេចចុងក្រោយលើកញ្ចប់ទណ្ឌកម្មជុំទី១ទៅលើប្រទេសរុស្ស៊ី នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បានថ្លែងថា អ៊ីតាលីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់កងកម្លាំងយោធាបន្ថែមចំនួន ៣.៤០០នាក់ ឲ្យអង្គការអូតង់ (NATO) នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកុំឲ្យវិបត្តិអ៊ុយក្រែនរីករាលដាលកាន់តែធំ។ (Reuters)