ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់កាន់តែធ្ងន់ធ្ងរនៅថ្ងៃទី ៥
Your browser doesn’t support HTML5
កាលពីថ្ងៃពុធ ភាពតានតឹងកាន់តែកើនឡើងនៅព្រំដែនភាគខាងជើងរបស់ប្រទេសអ៊ីស្រាអែល ស្របពេលដែលក្រុមសកម្មប្រយុទ្ធ Hezbollah បានបាញ់គ្រាប់មីស៊ីលកម្ទេចរថក្រោះដៅលើមូលដ្ឋានទ័ពរបស់អ៊ីស្រាអែលមួយកន្លែង។ ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានបន្តរំលងអាធ្រាតយប់ថ្ងៃអង្គារ ឈានចូលព្រឹកថ្ងៃពុធ ខណៈអ៊ីស្រាអែលពិនិត្យមើលជម្រើសយោធារបស់ខ្លួន។ អ្នកស្រី Linda Gradstein រាយការណ៍លម្អិតអំពីរឿងនេះពីទីក្រុងហ្ស៊េរុយសាឡិម។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៕