កាលពីសប្តាហ៍មុន ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិកលោក Gregory Meeks បានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា AIPA ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។ លោកបានផ្តល់បទសម្ភាសន៍ឲ្យវីអូអេស្តីពីដំណើរទស្សនកិច្ចរបស់លោក អំពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយនឹងបញ្ហានៅក្នុងតំបន់ផងដែរ។
តំណាងរាស្រ្តអាមេរិកមួយរូបបានជំរុញឲ្យកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សដើម្បីរួចផុតពីការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ទាក់ទងនឹងច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា ដែលកំពុងស្ថិតក្នុងដៃរបស់ព្រឹទ្ធសភាអាមេរិក។ តំណាងរាស្រ្តរូបនោះក៏ស្នើឲ្យកម្ពុជាមានតម្លាភាពចំពោះអាមេរិក និងប្រជាជនកម្ពុជាលើបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាម ដែលអាមេរិកសង្ស័យថា ចិនអាចនឹងប្រើប្រាស់ជាមូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីពង្រីកឥទ្ធិពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
តទៅនេះសូមស្តាប់បទសម្ភាសន៍ទាំងស្រុងរវាងលោក ស៊ុន ណារិន ជាមួយសមាជិកសភាអាមេរិកដូចតទៅនេះ៖
បទសម្ភាសន៍ VOA៖ តំណាងរាស្រ្តអាមេរិកជំរុញកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យដើម្បីបញ្ចៀសទណ្ឌកម្ម
ភ្នំពេញ —