កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងផែនការបានឲ្យដឹងថា បន្ទាត់ភាពក្រីក្រក្នុងប្រទេសត្រូវបានរដ្ឋាភិបាលកំណត់សាជាថ្មី ដែលនាំឲ្យអត្រាភាពក្រីបានកើនឡើងដល់ប្រមាណ ១៨% ដែលពីមុនរដ្ឋាភិបាលអះអាងថាមានក្រោម ១០%។ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជាមានចំនួន ១០.៩៥១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ។ នៅតំបន់ទីប្រជុំជនផ្សេងទៀត មានចំនួន ៩.៥៧១(៩៦០០)រៀល និង ៨.៩០៨រៀលនៅតំបន់ជនបទ។ កាលពីមុន បន្ទាត់ភាពក្រីក្រ ត្រូវបានរដ្ឋាភិបាលកំណត់ចំនួនប្រមាណ ៧.៦០០រៀល សម្រាប់ពលរដ្ឋម្នាក់ក្នុងមួយថ្ងៃ។
នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមនៅកម្ពុជា បានជំរុញឲ្យរដ្ឋាភិបាលពិចារណាជួយដល់ប្រជាពលរដ្ឋដែលមិនទាន់មានបណ្ណសមធម៌ ឬហៅថាបណ្ណក្រីក្រ ប៉ុន្តែពួកគេជាអ្នកក្រីក្រដែលមានលក្ខណៈពហុវិមាត្រ (multi-dimensional poverty)។ អ្នកស្រីបញ្ជាក់ថា៖ «អ្នកខ្លះអត់មានបណ្ណក្រីក្រ មិនត្រូវបានគេចាត់ទុកជាជនក្រីក្រទេ ប៉ុន្តែគាត់នៅក្នុងអ្នកដែលជាជនក្រីក្រដែលមានលក្ខណៈពហុវិមាត្រ។ ហើយអញ្ចឹងហើយ យើងមើលឃើញថាជារយៈពេលវែងហ្នឹង ជាផែនការអភិវឌ្ឍន៍រយៈពេលវែង រដ្ឋាភិបាលគួរពិចារណាទៅលើកត្តាដទៃទៀត ក្រៅពីប្រាក់ចំណូលរបស់ប្រជាជនយើងផងដែរ»។ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ទី៣០ ខែធ្នូ ឆ្នាំ២០២១)
Hello VOA៖ «បន្ទាត់ភាពក្រីក្រ និងអត្រាភាពក្រីក្រថ្មីសម្រាប់កម្ពុជា»
Your browser doesn’t support HTML5
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងផែនការបានឲ្យដឹងថា បន្ទាត់ភាពក្រីក្រក្នុងប្រទេសត្រូវបានរដ្ឋាភិបាលកំណត់សាជាថ្មី ដែលនាំឲ្យអត្រាភាពក្រីបានកើនឡើងដល់ប្រមាណ ១៨% ដែលពីមុនរដ្ឋាភិបាលអះអាងថាមានក្រោម ១០%។